សុខៗ កីឡាករ​វ៉ៃបុក Floyd​ បណ្ដេញ​​សង្សារ​ចេញ​ពីផ្ទះ ក្រោម​ហេតុ​ផលនេះ​

//s9.kh1.co/d0/d060de7ce5ee0a6e1f3f595538e7bfa96139f1f3.jpg
កីទ្បា

 ០៧-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Floyd​ បណ្ដេញ​សង្សារចេញពីផ្ទះ ដើម្បី​ត្រៀមប្រកួតជា​មួយ Logan Paul

អាមេរិក៖ កីឡាករ​វ៉ៃបុកអាជីព Floyd Mayweather បាន​បណ្ដេញកញ្ញា Anna Monroe ដែល​ត្រូវជា​សង្សារ​របស់ខ្លួន​ចេញពីភូមិគ្រឹះតម្លៃជាង ១១លានដុល្លារនៅ​ឯទីក្រុង Las Vegas រដ្ឋ Naveda សហរដ្ឋអាមេរិកកាលពី​ពេលថ្មីៗ​នេះ​ បើ​យោង​តាម​ការចុះ​ផ្សាយ​របស់ Daily Mail

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Floyd និងសង្សាររបស់ខ្លួន
Floyd និងសង្សាររបស់ខ្លួន

Floyd បាន​បណ្ដេញ​សង្សារខ្លួនចេញ​នេះក្រោមមូលហេតុ យក​ពេលវេលាទាំង​អស់មកផ្ដោតលើការ​ហ្វឹកហាត់​ដើម្បី​ត្រៀមប្រកួតជា​មួយ Logan Paul ដែលជា​កីឡាករ​ទើប​ប្រឡូកក្នុង​វិស័យវៃបុកអាជីព។

បើ​តាម​ប្រភពខាង​លើ​ កញ្ញា Anna បាន​លើកឡើង​ថា​ Floyd នឹង​បណ្តេញខ្លួន​ចេញតែ​មួយរយៈប៉ុណ្ណោះ លុះ​ពេ​ល​ប្រកួត​នឹង Logan ចប់ Floyd នឹង​ហៅ​នាង​មក​រស់​នៅ​ក្នុង​គេ​ជា​ធម្មតា។

Logan Paul
Logan Paul

 Floyd នឹង​ឡើង​រឹងវាយជា​មួយ Logan នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១​ខាង​មុខ​៕  

ភូមិគ្រឹះ Floyd
ភូមិគ្រឹះ Floyd

ប្រភពDaily Mail

Him Rotha
Rotha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T