មកមើលតារាស្រីវ័យ ៣២ ឆ្នាំទាំង ៧ រូបកំពុងសាងប្រជាប្រិយភាពខ្លាំងក្លាមិនធម្មតានាពេលបច្ចុប្បន្ន

//s9.kh1.co/5f/5fa433bbbb6cdf3a8eeb418c57e3e0b0a1bd3d7b.jpg
តារា & កម្សាន្ដ

 ០៦-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មកមើលតារាស្រីវ័យ ៣២ ឆ្នាំទាំង ៧ រូបកំពុងសាងប្រជាប្រិយភាពខ្លាំងក្លាមិនធម្មតានាពេលបច្ចុប្បន្ន!

ថៃ៖ ជាការពិតណាស់ មិត្តអ្នកគាំទ្រដែលតែងនិយមចូលចិត្តតាមដានព័ត៌មានតារាថៃ តែងតែលើកសរសើរពីទេពកោសល្យ និងសមត្ថភាពសម្តែងដ៏លេចធ្លោរបស់តារាសម្តែងថៃនីមួយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមគ្នានេះផងដែរ ក្រៅពីសមត្ថភាពសម្តែងក៏គួបផ្សំជាមួយនឹងរូបរាង រូបសម្ជស្ស និងការតុបតែងខ្លួនដ៏ទាក់ទាញ ស្ទាយ៍ប្លែកៗរៀងៗខ្លួនផងដែរ ថ្វីបើឆ្នាំនេះតារាស្រីទាំងនោះមានវ័យខ្ទង់ជាង ៣០ ឆ្នាំក៏ដោយ។

តោះ ! កុំឲ្យខាតពេលយូរចង់ដឹងអត់ថា តើតារាស្រីរូបណាខ្លះដែលមានវ័យ ៣២ ឆ្នាំ និងទទួលជោគជ័យខ្លាំងក្នុងវិស័យកម្សាន្តថៃ?

១. Taew Natapohn

Taew ជាតារាស្រីមានឈ្មោះបោះសម្លេងប្រចាំប៉ុស្តិ៍លេខ៣ បន្ទាប់ពីនាងបានដើរតួនៅក្នុងរឿង «Nakee»

Taew Natapohn
Taew Natapohn

 ២. Poo Praya

សម្រាប់តារាសម្តែងស្រីឯករាជ្យ Poo វិញក៏មានប្រជាប្រិយភាពខ្លាំងមិនធម្មតាដែរ ហើយថ្មីៗនេះនាងបានបង្ហើបថា នាងកំពុងត្រៀមខ្លួនថតរឿងភាគថ្មីជាមួយនឹងកំពូលតារាសម្តែងប្រុសម្នាក់ផងដែរ។

Poo Praya
Poo Praya

៣. Vill Wannarot

បច្ចុប្បន្ន Vill ជាតារាស្រីជួរមុខរបស់ប៉ុស្តិ៍ ONE31 ហើយនាងក៏មានទំនាក់ទំនងស្នេហាជាមួយតារាប្រុស Jes Jespipat បន្ទាប់ពីអ្នកទាំងពីរសម្តែងជាមួយគ្នានៅក្នុងរឿង «Talay Rissaya»

Vill Wannarot
Vill Wannarot

៤. Min Pechaya

បន្ទាប់ពីកុងត្រាបញ្ចប់ជាមួយប៉ុស្តិ៍លេខ៧ តារាស្រីសម្រស់ស្រស់ស្អាត Min បានក្លាយជាតារាសម្តែងឯករាជ្យវិញម្តង ហើយមកទល់នឹងពេលនេះនាងមិនទាន់មានរឿងភាគថ្មីនៅឡើយទេ ខណៈមិត្តអ្នកគាំទ្រជាច្រើនកំពុងរង់ចាំវត្តមានសម្តែងរបស់នាងជាថ្មី។

Min Pechaya
Min Pechaya

៥. Matt Peranee

ចំណែក តារាស្រីកូនថៃកាត់ន័រវែស ក៏បានលេចមុខសម្តែងនៅក្នុងភាពយន្តភាគជាច្រើនផងដែរ បើគិតទល់នឹងពេលនេះ។ ហើយបច្ចុប្បន្ននេះនាងកំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងលោក Songkran Taechanarong

Matt Peranee
Matt Peranee

៦. Green Ausadaporn

Green វិញបច្ចុប្បន្ននេះនាងក៏បានក្លាយជាតារាឯករាជ្យដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងមិនធម្មតាផងដែរនៅក្នុងប្រទេសថៃ។ ហើយអំឡុងខែកញ្ញា ឆ្នាំ២០២០ តារាស្រីរូបនេះក៏បានភ្ជាប់ពាក្យជាមួយនឹងតារាសម្តែងរូបសង្ហា Thanwa Suriyajak

Green Ausadaporn
Green Ausadaporn

៧. Bella Ranee

ដោយឡែក ជាមួយនឹងជំនាញសម្តែងដ៏ល្អឥតខ្ចោះរបស់ Bella ក៏បានជម្រុញឲ្យនាងក្លាយជាតារាស្រីជួរមុខ និងមានប្រជាប្រិយភាពខ្លាំងក្លាផងដែរនារយៈពេលប្រមាណជាង ១០ ឆ្នាំមកនេះ៕

Bella Ranee
Bella Ranee
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T