កូវីដនៅផ្ទះ ទៅណាមិនបានមិនជាបញ្ហា! Aum តែងខ្លួនខ្ញង់ Picnic ជុំវិញផ្ទះយ៉ាងទាក់ទាញ

//s9.kh1.co/3f/3f64ae731c62165c0796ab75d0a987b06f2a9f26.jpg
តារា & កម្សាន្ដ

 ០៦-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាស្រីសាច់ចាំ មិនងាយចាស់ Aum បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាមួយរូបភាពទាំងនេះ។

ថៃ៖  ជាការពិតណាស់ បើនិយាយដល់តារាស្រីលំដាប់លេខ១ ជួរមុខរបស់ថៃ គ្មានអ្នកណាអាចដណ្តើមតំណែងនេះពី Aum Patchrapa បាននោះទេ ទោះនាងជាតារាស្រីដែលចូលប្រឡូកសិល្បៈយូរឆ្នាំហើយក្តី តែរូបសម្រស់របស់ Aum នៅតែស្រស់ស្អាត មិនចេះចាស់ប្រែប្រួលអ្វីបន្តិចសោះ ទោះបី Aum មានអាយុស្ថិតនៅលេខ ៤ពីមុខហើយក្តី ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងអំឡុងពេលជុំទី ៣ នៃ COVID-១៩ នៅក្នុងប្រទេសថៃ បានរីករាលដាលកាន់តែខ្លាំង តារាស្រីរូបនេះត្រូវស្នាក់នៅក្នុងផ្ទះមិនបានចេញទៅណា តែក៏មិនបានធ្វើឲ្យ Aum បាត់បង់ចំណាប់អារម្មណ៍ពីអ្នកគាំទ្ររបស់នាងដែរ ។

ជាក់ស្ដែង ថ្មីៗនេះនៅលើគណនី Instagram ផ្ទាល់របស់តារាស្រីសាច់ចាំរូបនេះ បានបង្ហោះរូបភាពជាមួយនឹងទិដ្ឋភាពប្លែកភ្នែក ជាច្រើនសន្លឹក នៅជុំវិញបរិវេណផ្ទះរបស់នាងផ្ទាល់ ដោយរូបនាង បានធ្វើពីរបៀបនៅផ្ទះ ដើម្បីកុំឱ្យមានភាពធុញទ្រាន់ នាងបានបង្កើតទីធ្លារៀបចំកន្លែងញ៉ាំអាហារបែប ភិចនិច តែងខ្លួនយ៉ាងខ្ញង់ៗ មើលទៅស្រស់ស្អាត គួរឲ្យស្រឡាញ់ និងត្រៀមថតរូបស្អាតៗទុកឱ្យអ្នកគាំទ្របានទស្សនាកុំឲ្យភ្លេចមុខ ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖ 

Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T