រាជធានីភ្នំពេញ ៖ ដើម្បីអាចបន្ត ការងារដោយមានប្រសិទ្ធភាពបាននោះ គ្រូពេទ្យក្រុមទី១ ត្រូវបានផ្លាស់វេន ដើម្បីធ្វើការសម្រាក ក្រោយចំណាយពេល ធ្វើការយ៉ាងហត់នឿយ និង សម្រាកមិនបានគ្រប់គ្រាន់ យូរគួរសមដែរ ដោយរាប់ចាប់តាំងពី មជ្ឈមណ្ឌលកោះពេទ្យ ចាប់ផ្តើម ទទួលអ្នកជំងឹ។ ជាមួយគ្នានេះ គ្រូពេទ្យក្រុមទី២ ក៏ត្រូវបាន ឈានជើងចូលសមរភូមិប្រយុទ្ធនេះជំនួសវិញ ដើម្បីបន្ត ការងារក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ ជាមួយនឹងអ្នកជំងឺ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ទិដ្ឋភាពក្នុងការផ្លាស់វេននេះ បានបង្ហាញអារម្មណ៍២ផ្សេងគ្នា ដោយក្រុមគ្រូពេទ្យទី១ បានត្រលប់ទៅជួបជុំ គ្រួសារ ប្រពន្ធ ស្វាមី កូនៗវិញ ក្រោយឆ្ងាយពីផ្ទះជាង១ខែមកនេះ ចំណែក ក្រុមគ្រូពេទ្យទី២ ត្រូវប្តូរទម្លាប់រស់នៅ ពីគ្រូពេទ្យធម្មតា ទៅជាគ្រូពេទ្យជួរមុខ ធ្វើការជាមួយនឹងអ្នកជំងឺកូវីដ១៩ នៅជិតវីរុសកូវីដ រៀងរាល់ថ្ងៃវិញម្តង។ សរុបមក ហាក់បីដូចជា មួយក្រុមឈានជើងចេញពីសមរភូមិប្រយុទ្ធ ហើយមួយក្រុមទៀត ចាប់ផ្តើមឈានជើងចូលវិញម្តង។
គួរបន្ថែមផងដែរថា កាលពីថ្ងៃទី ០៥ ឧសភា ២០២១ ថ្មីៗនេះ ក្រុមគ្រូពេទ្យសម្តេចតេជោ TYDA បានសរសេររៀបរាប់យ៉ាងដូច្នេះថា ៖
ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ (ក្រុមទី១ ជួរមុខ) បានដល់វេនក្នុងការផ្លាស់ប្តូរ ហើយ (ក្រុមទី២) ក្រុមគ្រូពេទ្យជួរមុខបានចូលមកជំនួសដើម្បីបន្តការមើលថែ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល កោះពេជ្រ សូមជូនពរដល់ប្អូនៗទាំងអស់ ទទួលបានជោគជ័យ សុខភាពល្អ គ្រប់ពេលវេលា។ សូមស្វាគមន៍ក្រុមគ្រូពេទ្យពេទ្យជួរមុខ និងក្រុមសេវាអនាម័យជួរមុខក្រុមថ្មីដែលត្រូវមកជំនួស៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖














