ដឹង​ចិត្ត​ណាស់! ផ្សារ​ទំនើប ជីប ម៉ុង Supermarket ដាក់​ឲ្យ​ប្រើ​​វេប​សាយ​ ដែល​អតិថិជន​អាច​ទិញទំនិញ​​ពី​ផ្សារ​ទំនើបបានដោយខ្លួនឯង

//s9.kh1.co/2b/2b5eb077517ae842bd825add629e49d91bb9c3c4.jpeg
បច្ចេកវិទ្យា

 ០៥-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ផ្សារ​ទំនើប ជីប ម៉ុង បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​​គេហទំព័រ http://www.chipmongsupermarket.com របស់​ខ្លួន​ជាផ្លូវការ​​

ភ្នំពេញ៖​ ផ្សារ​ទំនើប ជីប ម៉ុង បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​​គេហទំព័រ http://www.chipmongsupermarket.com របស់​ខ្លួន​ជាផ្លូវការ​​ ដើម្បីផ្តល់​ភាព​កាន់តែងាយស្រួល​សម្រាប់អតិថិជនក្នុងការបញ្ជាទិញទំនិញ​រាប់​ពាន់​ប្រភេទ​ ដែលជាតម្រូវការប្រចាំថ្ងៃរបស់ខ្លួនពីផ្សារ​ទំនើប ជីប ម៉ុង  តាមអនឡាញ ដោយ​មិនចាំបាច់ធ្វើដំណើរមកកាន់​ផ្សារទំនើបផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Chip Mong Supermarket Online
Chip Mong Supermarket Online

លោក Arnaud Dufresne​ អគ្គនាយកផ្សារទំនើប​ ជីប ម៉ុង​​ ថ្លែង​ថា៖

«គេហទំព័រ​នេះនឹង​​រួមចំណែក​​មួយផ្នែក​ដល់​ការ​រស់​នៅបែប​សម័យទំនើប និង​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការរស់​​នៅ​របស់​​អតិថិជន​​​​យើង​ ពី​ព្រោះ​ការទិញទំនិញសម្រាប់តម្រូវ​ការ​ប្រចាំថ្ងៃរបស់ពួកគាត់​​កាន់​តែ​ងាយស្រួល។ ជាមួយ​ម្រាមដៃចង្អុលទៅលើ​ទំនិញដែលខ្លួនចង់បាន ទំនិញ​ទាំង​នោះនឹង​ដឹកជញ្ជូនទៅ​ដល់អាសយដ្ឋាន​របស់ពួកគាត់​មិនលើស​ពី​៣០​នាទី បន្ទាប់​ពី​បញ្ជា​ទិញរួច​រាល់»។

លោក Arnaud Dufresne​
លោក Arnaud Dufresne​
លោក Arnaud Dufresne​

លោក​ Arnaud បន្តទៀត​ថា ការបញ្ជា​ទិញទំនិញ​តាម​វេបសាយhttp://www.chipmongsupermarket.com នឹងជួយសន្សំសំចៃពេលវេលា និងកាត់បន្ថយការចំណាយ​ទៅ​លើការធ្វើដំណើរជាច្រើន​របស់អតិថិជន​ ហើយរួមទាំង​​​ផ្ដល់​សុវត្ថិភាព​ខ្ពស់ពី​ការ​ឆ្លងជំងឺ​ផ្សេង​ៗ។ 

លោកបង្ហាញ​សុទិដ្ឋិ​និយម​ផងដែរ​ថា អតិថិជន​នឹងរីករាយជាមួយបទ​ពិសោ​ធន៍​បញ្ជាទិញទំនិញពីវេបសាយ​ថ្មីរបស់​ផ្សារទំនើប ជីប ម៉ុង នេះ ដែល​ត្រៀម​ខ្លួន​រួចជា​ស្រេច​ ដើម្បី​ផ្ដល់​នូវ​សេវា​កម្ម​ថ្មី​កាន់​តែប្រសើរ​ដល់​ប្រជាពលរដ្ឋ​ទាំង​​អស់​។

Chip Mong Supermarket Online
Chip Mong Supermarket Online
Chip Mong Supermarket Online
Chip Mong Supermarket Online

លោកក៏រម្លឹក​អតិថិជនផ្សារទំនើប ជីប ម៉ុង សូម​បន្តតាមដានការផ្តល់ជូនតម្លៃពិសេស​លើមុខទំនិញជាច្រើនប្រភេទជាមួយគុណភាពល្អ ថ្មីស្រស់ៗជារៀងរាល់សប្តាហ៍នៅលើទំព័រហ្វេសប៊ុករបស់ផ្សារទំនើប​ ជីប ម៉ុង​  https://www.facebook.com/ChipMongSupermarket និង​បណ្តាញ Telegram របស់ផ្សារទំនើប​ ជីប ម៉ុង https://t.me/chipmongsupermarket

ផ្សារទំនើប​ ជីប ម៉ុង
ផ្សារទំនើប​ ជីប ម៉ុង
ផ្សារទំនើប​ ជីប ម៉ុង
ផ្សារទំនើប​ ជីប ម៉ុង
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T