ញាក់សាហាវ ! Chompoo ឈរកាច់រាងឲ្យទស្សនាវដ្ដីជាមួយឡានទំនើប Lamborghini តម្លៃជិតមួយលាន

//s9.kh1.co/ff/ffcbddff908f8e0d053a480f1441c724c7fa17d7.jpg
តារា & កម្សាន្ដ

 ០៥-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាស្រីលំដាប់ប្រទេស នាង Chompoo បង្ហាញខ្លួនលើកនេះញាក់សាហាវជាមួយ ឡានទំនើប Lamboghini។

ថៃ៖ តារាស្រីជើងចាស់ និងជួរមុខប្រចាំប្រទេសថៃ Chompoo Araya ជាតារាស្រីដែលមានកេរិ៍្តឈ្មោះបោះសម្លេងក៏ព្រោះតែសមត្ថភាព និងទេពកោសល្យសម្តែង រួមផ្សំជាមួយនឹងរូបសម្រស់ស្អាតល្អឥតខ្ចោះទើបនាងអាចឆក់បេះដូងអ្នកគាំទ្រជាច្រើនគ្រប់ទិសទីរហូតមកដល់សព្វថ្ងៃ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពិតជាមិនគួរឲ្យជឿសម្រាប់កំពូលតារាស្រីឆ្នើម Chompoo Araya ដែលតែងតែធ្វើឲ្យមានភាពភ្ញាក់ផ្អើល ដល់អ្នកគាំទ្រឱ្យតាមដានគ្រប់ពេលវេលា ជាចុងក្រោយនៅថ្ងៃ ទី៤ ខែឧសភា ២០២១ នាង ទើបតែចេញមកបង្ហាញមុខលើទស្សនាវដ្តី L'OFFICIEL ប្រទេសថៃ ដែលនាំមកនូវនិន្នាការម៉ូដដ៏ស្រស់ស្អាត មិនត្រឹមតែប៉ុណ្ណោះ ពេលនេះអ្នកម៉ាក់ Chompoo មិនមែន មកតែម្នាក់ឯងទេ ប៉ុន្តែមកជាមួយឡានទំនើបដ៏ល្បី Lamborghini

តារាស្រី Chompoo បានថតរូបជាមួយឡាន Lamborghini Huracán EVO ដែលជារថយន្ដរចនាម៉ូដទំនើបមានពណ៌ខៀវខ្ចី (Blue Clauco) ក្នុងតម្លៃចាប់ផ្តើម ៧៥៩,៤៩៣ ដុល្លារ ដែលក្រុមហ៊ុន Lamborghini Renazzo Motor បានផ្តល់ឱ្យស្របតាមម៉ាក Am ជាពិសេសអ្នកលេងបាល់បោះរបស់ Lamborghini Bam ហៅកាត់ Ye ក្នុងនាមជាឯកអគ្គរដ្ឋទូតយីហោនៃទីក្រុង Durban ដែលជាក្រុមហ៊ុន Lamborghini ដំបូងគេនៅប្រទេសថៃ។

អ្នកគាំទ្រ បានលើកឡើងថា អ្នកម៉ាក់ Chompoo អស្ចារ្យណាស់! ពួកគេ យល់ស្របថា ពិតជាស្រស់ស្អាតណាស់ ទាំងម៉ូដែលនិង ទាំង ឡាន ហើយពួកគេនិយាយថាចង់ឃើញ Chompoo ត្រលប់ទៅជាអ្នកប្រណាំងដើម្បីបើកឡានម្តងទៀត៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖

Chompoo 
Chompoo 
Chompoo 
Chompoo 
Chompoo 
Chompoo 
Chompoo 
Chompoo 
Chompoo 
Chompoo 
Chompoo 
Chompoo 
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T