អាជ្ញាធរខេត្តកំពង់ស្ពឺសម្រេចផ្អាកការងារកម្មករកម្មការិនី បីក្រុមនៃរោងចក្រ Fast Making ក្រោយមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩

//s9.kh1.co/8a/8adeefd3c9faae5e2a9e279b56b725f9d3e3cc5d.jpg
សង្គម

 ០៥-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អាជ្ញាធរខេត្តកំពង់ស្ពឺសម្រេចផ្អាកការងារកម្មករកម្មការិនីរោងចក្រ Fast Making ក្រោយមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩

ខេត្តកំពង់ស្ពឺ៖ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកបណ្តោះអាសន្ន កម្មករកម្មការិនី ចំនួនបីក្រុម ក្រុមទី៨B ៩B និង ១០​B នៃរោងចក្រ Fast Making ដែលស្ថិតនៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោយពីអាជ្ញាធរបានរកឃើញថា​ មានការឆ្លងរាលដាលនៃវីរុសកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសេចក្តីសម្រេចដោយអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ តម្រូវឱ្យមានការសហការពីកម្មករ កម្មការិនី ទាំងក្រុម​នៃរោងចក្រ Fast Making គឺត្រូវសហការជាមួយមន្ត្រីសុខាភិបាលដើម្បីផ្តល់សំណាករកមេរោគកូវីដ១៩ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

រីឯ និយោកជកនៃ ក្រុមហ៊ុននេះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរដើម្បីទប់ស្កាត់ ស្រាវជ្រាវរុករកអ្នកប៉ះពាល់ផ្សេងៗទៀត ដើម្បីយកសំណាកធ្វើតេស្តរកវីរុសកូវីដ១៩។ ក្នុងនោះដែរ ក្នុងករណី​បងប្អូន​ខកខាន​មក​ផ្តល់​សំណាក​តាម​ការកំណត់​ទេ អាច​ទៅ​ផ្តល់​សំណាក​នៅ​មន្ទីរពេទ្យបង្អែក​​ ដែល​នៅ​ក្បែរ​ផ្ទះ​បំផុត៕

សូមអានសេចក្តីសម្រេចលម្អិត៖

សេចក្តីសម្រេចរដ្ឋបាលខេត្តកំពង់ស្ពឺ
សេចក្តីសម្រេចរដ្ឋបាលខេត្តកំពង់ស្ពឺ
សេចក្តីសម្រេចរដ្ឋបាលខេត្តកំពង់ស្ពឺ
សេចក្តីសម្រេចរដ្ឋបាលខេត្តកំពង់ស្ពឺ
សេចក្តីសម្រេចរដ្ឋបាលខេត្តកំពង់ស្ពឺ
សេចក្តីសម្រេចរដ្ឋបាលខេត្តកំពង់ស្ពឺ
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T