ហៅបង ក៏ហៅពូ? បើ ៤១ឆ្នាំហើយ Gong Yoo នៅពង្រាយមន្តស្នេហ៍ម្លឹងៗ

//s9.kh1.co/c7/c79c1674a337cf8108197a300201213fa3b99dc7.jpg
តារា & កម្សាន្ដ

 ០៥-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តារាសម្ដែង ជើងចាស់ លោក​Gong Yoo អាយុ៤១ឆ្នាំទៅហើយនោះពង្រាយមន្តស្នេហ៍មិនអស់។

កូរ៉េខាងត្បូង៖ អ្នក​ដែល​និយម​តាមដាននូវ ​រឿង​ភាគ​របស់​ប្រទេសកូរ៉េ​ ប្រាកដជា​បាន​ស្គាល់​ច្បាស់​ហើយ​ពី​ តា​រាសម្តែង​ប្រុស​ដ៏ល្បី​ប្រចាំ​ប្រទេសកូរ៉េគឺតួ​ឯក​ប្រុសGong Yoo ដែល​អ្នក​គាំទ្រ​ភាគ​ច្រើនបាន​​ស្គាល់​រូប​លោក​តាម​រយៈការ​បង្ហាញ​ខ្លួន ​ក្នុងខ្សែភាពយន្ត​​ដ៏ល្បី​ៗជា​ច្រើន ជាពិសេសក្នុងរឿង​«Train to Busan» ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេ​សង្កេត​ឃើញ​ថា មិន​ត្រឹម​​តែ​​​ទេពកោសល្យ​ ឬ​កេរ្តិ៍​ឈ្មោះ​នោះ​ទេ តែសូម្បី​រូប​រាងក៏ Gong Yoo ​ត្រូវបាន​​អ្នក​គាំទ្រ​ថា​ សង្ហាខ្លាំងណាស់​ដែរ។ បើ​ទោះ​បីជា​តារាប្រុស​សង្ហាប្រចាំប្រទេសកូរ៉េ រូប​នេះ​ ឈាន​ចូល​ដល់​​វ័យ​៤១ ឆ្នាំ​ទៅហើយ​យ៉ាង​ណា​ក្តី​ ក៏​នៅ​តែអាច​ទាក់​ទាញ​អារម្មណ៍ ​អ្នក​គាំទ្រ​មិន​ស្ទើ​រនោះ​ទេ នៅ​រាល់​​ពេល​បញ្ចេញនៅ​ស្ទាយ៍ថត​រូប​ម្តង​ៗ មិន​ថា​ទេស​ភាព​បែប​ណា​ក៏​ដោយ។

ជាក់​ស្តែង​ខាងក្រោម​នេះ​គឺ​ សុទ្ធ​សឹង​តែ​ជា​រូប​ភាព​របស់​តារាប្រុស​រូប​នេះ​ ទោះ​បីជា​រូប​ខ្លះ​ឈរថត​ស្ទាយ៍ធម្ម​តា​ៗ ជា​មួយ​ទេស​ភាព​សាមញ្ញ​ ​យ៉ាង​ណាក៏​ដោយ​ក៏​តារាប្រុស​ Gong Yoo នៅ​តែ​ទាក់ទាញជាមួយនឹងរូបរាងមុខមាត់ដ៏សង្ហា ដែលធ្វើឲ្យ អ្នក​គាំទ្រលង់ និងទ្រាំមិន​សរសើ​ររូបលោក ថា​ សង្ហារខ្លាំង​មិនបាន៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖ 

Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T