មិនចាញ់​ «ឈិនឡុង»! មកមើលសកម្មភាព​ក្រៅឆាក​របស់ Satoh Takeru សម្ដែង​ក្នុង​​ភាព​​យន្ត​ជប៉ុន​ល្បី Rurouni Kenshin (មាន​វីដេ​អូ​)

//s9.kh1.co/85/85fe0fd4239f79d77e91315c4488f14b7172e0f9.png
តារា & កម្សាន្ដ

 ០៥-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មកមើលសកម្មភាពក្រៅឆាករបស់តារាសម្ដែងជប៉ុនក្នុងខ្សែភាពយន្ត Samurai រឿង Rurouni Kenshin

ជប៉ុន៖ ខ្សែភាពយន្ត «Rurouni Kenshin» គឺជាខ្សែភាពយន្ត Live-Action មួយដែលផលិតឡើងដោយ​ធ្វើការ​ដកស្រង់​ចេញពី​សៀវភៅប្រលោមលោករូបភាព Manga និងខ្សែភាពយន្តគំនូរជីវចល Anime ជប៉ុនដែល​មាន​ឈ្មោះ​ដូចគ្នា ឬជាភាសាអង់គ្លេសថា Samurai X ដែលជាយីហោរឿងមួយដែលទទួលប្រជាប្រិយភាព​ខ្ពស់ខ្លាំង​មែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rurouni Kenshin
Rurouni Kenshin
Rurouni Kenshin: The Final
Rurouni Kenshin: The Final

ហើយការផលិតនៃខ្សែភាពយន្ត Samurai បែប Sequel មួយនេះគឺត្រូវបានចាប់ផ្ដើមដំណើរថតតាំងពីឆ្នាំ២០១១​ មក​ម៉្លេះ​ពោលគឺ​ទើបឆ្នាំ ២០១២ ខ្សែ​ភាពយន្ត Rurouni Kenshin ដំបូងបង្អស់ត្រូវបានលិចចេញរូបរាង​ហើយ​ទទួល​បានប្រជាប្រិយភាពខ្លាំងដោយសារតែចំណុចល្អៗធំៗនៃខ្សែភាពយន្តនេះគឺដោយសាច់រឿងដ៏ល្អ​ ជាមួយនឹង​សកម្មភាព​ប្រើប្រាស់ក្បាច់ដាវ Katana (ដាវរបស់អ្នកប្រយុទ្ធ Samurai) ដ៏អស្ចារ្យមិនចាញ់ Anime ឡើយ ដែលវា​ជា​ចំណុចបំពេញពេញចិត្តអ្នកគាំទ្រខ្លាំងមែនទែនបូកផ្សំជាមួយ​ការជ្រើសរើសតារាសម្ដែងដ៏ល្អៗមកកាន់​ដំណែងតួអង្គ​ទាំងនោះ​ជាពិសេសគឺលោក Satoh Takeru ដែលជាតារាម្នាក់ខិតខំប្រឹងប្រែងសម្រាប់ភាពយន្តដ៏អស្ចារ្យនេះ។

រូបលោក Satoh Kakeru
រូបលោក Satoh Kakeru
តួអង្គផ្សេងៗក្នុងរឿង
តួអង្គផ្សេងៗក្នុងរឿង

ទោះជាយ៉ាងណាក៏ដោយដោយសារតែការគាំទ្រពីសំណាក់ទស្សនិកជនទូទាំងពិភពលោក ធ្វើអោយខ្សែភាពយន្តមួយ​នេះបានលិចរូបរាងជាបន្តបន្ទាប់ដូចជា Rurouni Kenshin: Kyoto Inferno និង Rurouni Kenshin: The Legend Ends ចេញនៅក្នុងឆ្នាំ២០១៤ ​រហូតមកដល់ឆ្នាំ២០១៧ ក្រុមហ៊ុនដែលនៅពីក្រោយខ្សែភាពយន្តមួយនេះ​គឺ Warner Bros. បានប្រកាសជាផ្លូវការនូវការចេញខ្សែភាពយន្ត Rurouni Kenshin 4 និង 5 បន្តទៀតដែល​គម្រោង​នឹងចាក់បញ្ចាំងនៅក្នុងឆ្នាំ២០២១ ឆាប់ៗនេះដោយក្នុងវគ្គទី៤ មានឈ្មោះថា RurouniKenshin: The Final រីឯទី៥​ គឺ Rurouni Kenshin: The Begining ដែលនិយាយអំពីរឿងរាវទាំងអស់ដែលបានកើតឡើងមុន​ព្រឹត្តិការណ៍ RurouniKenshin វគ្គទី១ ដែលចេញនៅឆ្នាំ២០១១ នេះឯង។

Rurounin Kenshin ទាំង៣ វគ្គ
Rurounin Kenshin ទាំង៣ វគ្គ

យ៉ាងណាមិញខ្សែភាពយន្តមួយនេះគឺត្រូវបានគេកត់សម្គល់ថាជាខ្សែភាពយន្តមួយដែលតួអង្គឯងលោក Satoh Takeru ព្យាយាមមិនប្រើប្រាស់តួអង្គជំនួស (Stun man) ដើម្បីធ្វើការសម្ដែងឈុតគ្រោះថ្នាក់ ឬប្រើប្រាស់ក្បាច់​គុននានាៗឡើយពោលគឺលោកខិតខំសម្ដែងដោយខ្លួនឯងផ្ទាល់មិនចាញ់លោកឈិនឡុង (Jackie Chan) ប៉ុន្មាន​ឡើយ។

វីដេអូលោក Satoh Takeru សម្ដែង

គួអោយដឹងទៀតថាតារាសម្ដែងនៅក្នុងរឿងនេះទាំងអស់មិនត្រឹមតែលោក Takeru មួយទេដែលខិតខំប្រឹងប្រែងហាត់​ស៉ម​សម្ដែងដើម្បី​ផលិតនូវខ្សែភាពយន្តដ៏អស្ចារ្យមួយនេះគឺយើងអាចមើលឃើញ​យ៉ាងច្បាស់ពីសកម្មភាពក្រៅ​ឆាក​របស់​​តារាសម្ដែងជប៉ុនទាំងនេះថាវាមានភាពអស្ចារ្យមែនទែនបើទោះបីវាជាការហាត់សមក៏ដោយ។

សូមទស្សនាវីដេអូខាងក្រោម៖

សកម្មភាពហាត់សម
សកម្មភាពហាត់សម
វីដេអូខ្លី Rurounin Kenshin: The Beginning Official Teaser
វីដេអូខ្លី Rurounin Kenshin: The Final  
វីដេអូខ្លី Rurounin Kenshin: The Legend Ends
វីដេអូខ្លី Rurounin Kenshin: Kyoto Inferno 
វីដេអូខ្លី Rurounin Kenshin: Origin
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T