ព្រឺព្រួច! Netflix ទម្លាក់​ឈុតខ្លីនៃ​ភាពយន្តថ្មី​រឿង «Ghost Lab» ក្នុងនោះ​​​បញ្ជាក់​ថា​ខ្មោច​មាន​ពិត (មានវីដេអូ)

//s9.kh1.co/e4/e44d63dec8b7215e4efe938f1ba5526515d5bd18.jpg
តារា & កម្សាន្ដ

 ០៥-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ប្លែកភ្នែកទៀតហើយ! ខ្សែភាពយន្តថ្មីរបស់ថៃរឿង Ghost Lab បញ្ជាក់ថាខ្មោចមានពិត

បរទេស៖ កាលពីថ្មីៗនេះក្រុមហ៊ុន Netflix បានទម្លាក់វីដេអូខ្លីនៃខ្សែភាពយន្តថ្មីៗជាច្រើន​ ក្នុងនោះមានខ្សែ​ភាពយន្ត​របស់​ប្រទេសជិតខាងយើងផងដែរ នោះគឺប្រទេសថៃលើខ្សែភាពយន្តមួយដែលមានចំណងជើងថា «Ghost Lab» ដែលជាប្រភេទខ្សែភាពយន្តបែបភ័យរន្ធត់ដែលនិយាយអំពីព្រំដែនរវាងជីវិត និងសេចក្តីស្លាប់ហើយ​គ្រោង​នឹង​ដាក់​អោយទស្សនាលើ Netflix នៅថ្ងៃទី២៦ ឧសភា ឆ្នាំ២០២១ ឆាប់ៗខាងមុខនេះជាមួយនឹងវត្តមាន​របស់​តារា​សម្ដែង​ថៃល្បីៗដូចជា Thanapob Leeratanakachorn ឬឈ្មោះក្រៅហៅថា Tor ជាមួយនឹងលោក Paris Intarakomalyasut និងកញ្ញា Chaleeda Gilbert ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Poster 
Poster 
រូបតារាសម្ដែងនៅក្នុងរឿង
រូបតារាសម្ដែងនៅក្នុងរឿង
Poster
Poster

នៅក្នុងខ្សែភាពយន្តបែបភ័យរន្ធត់របស់ថៃនេះ នឹងបង្ហាញប្រិយមិត្តអោយឃើញនូវការពាក់ព័ន្ធគ្នា​រវាងវិទ្យាសាស្រ្ត​ជាមួយ​នឹង​ជំនឿអរូបី​ហើយជាការពិសោធន៍មួយអំពីជីវិតដែលបានស្លាប់ទៅនឹងក្លាយទៅជាបែបណា។ សាច់រឿងនេះមានដំណាលពីពេលបុរសពីរនាក់ឈ្មោះថា Gla និង Wee ជាវេជ្ជបណ្ឌិតពីររូបដែលជាសម្លាញ់នឹងគ្នា​បាន​ឃើញ​ខ្មោច ជាលើកដំបូងផ្ទាល់ភ្នែករបស់ពួកគេ។ ការជួបប្រទះនេះបង្កើតបានជាកម្លាំងរុញច្រានធ្វើអោយពួកគេព្យាយាមរកភស្តុតាងពន្យល់នៃរឿងទាំងនេះ តាមបែប​វិទ្យាសាស្រ្ត និងអបិយជំនឿ។ ភាពងប់ងលនិងប្រថុយប្រថានក្នុងការចង់ដឹងរបស់ពួកគេធ្វើអោយពួកគេ​បានជួបរឿង​រ៉ាវ​​ជាច្រើនដែលអាចធ្វើអោយពួកគេបាត់បង់មិត្តភាព និងមនុស្សជាទីស្រលាញ់របស់ពួកគេ។

រូបភាពក្នុងវីដេអូ
រូបភាពក្នុងវីដេអូ
រូបភាពក្នុងវីដេអូ
រូបភាពក្នុងវីដេអូ
រូបភាពក្នុងវីដេអូ
រូបភាពក្នុងវីដេអូ

តោះចង់ដឹងថាខ្សែភាពយន្ត Netflix រឿង Ghost Lab របស់ថៃនេះមានភាពអស្ចារ្យ និងព្រឺព្រួចភ័យរន្ធត់​យ៉ាងណា​សូមប្រិយមិត្តទស្សនានូវវីដេអូខ្លីនៃខ្សែភាពយន្តនេះនៅខាងក្រោម៖

វីដេអូខ្លី
https://s9.kh1.co/__image/w=650,h=380,q=100/c1/c10135dd3d9938df33f360a5e14b21a39021068a.jpg
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T