ចេញហើយ! លទ្ធផលធ្វើតេស្ដ អ្នកជាប់ពាក់ព័ន្ធផ្ទាល់​ និងប្រយោល ចំនួន៤៦នាក់​ ជាមួយអ្នកវិជ្ជមានកូវីដ១៩ នៅខេត្តបន្ទាយមានជ័យ

//s9.kh1.co/d7/d7dc72b203d72c7ad8ec3b2569bb82d568cd60a5.jpg
សង្គម

 ០៤-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អាជ្ញាធរក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រមូលអ្នកជាប់ពាក់ព័ន្ធផ្ទាល់​ និងប្រយោល​ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ម្សិលមិញ ចំនួន៤៦នាក់​បន្ថែម ដោយធ្វេីតេស្តរហ័ស​ (Rapid Test) ទាំង៤៦នាក់​ ទទួលបានលទ្ធផល ​អវិជ្ជមាន​កូវីដ-១៩​ទាំង​អស់

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី៤​ ខែឧសភា ឆ្នាំ ២០២១នេះ អាជ្ញាធរក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រមូលអ្នកជាប់ពាក់ព័ន្ធផ្ទាល់​ និងប្រយោល​ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ម្សិលមិញ ចំនួន៤៦នាក់​បន្ថែម ដោយធ្វេីតេស្តរហ័ស​ (Rapid Test) ទទួលបានលទ្ធផល ​អវិជ្ជមាន​កូវីដ-១៩​ទាំង​អស់

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរជម្រាបថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ​ ដឹកនាំដោយលោក​ ហ៊ឹល​ រ៉ាយ៉ា​ ប្រធានគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ​ ដឹកនាំកងកម្លាំងបាន​ ចុះប្រមូលអាជីវករ​ នៅក្នុងផ្សារសិរីសោភ័ណ​ ដែលពាក់ព័ន្ធជាមួយ​ ម្តាយបុគ្គលម្នាក់ដែលតេស្ត​វិជ្ជមាន​កូវីដ-១៩​ ដោយម្តាយជាអាជីវករលក់ដូរ នៅក្នុងផ្សារសិរីសោភ័ណ​ រួមនឹងមិត្តភក្តិ​ បុគ្គលដែលមានតេស្តវិជ្ជមាន​ កូវីដ​-១៩​ មកធ្វេីតេស្តនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ​។ យ៉ាងណាមិញ បច្ចុប្បន្ននេះ អាជ្ញាធរក្រុង បានតម្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័ក​ នៅផ្ទះរៀងៗខ្លួន​ តែត្រូវអនុវត្តតាមវិធានការសុខាភិបាល៕

សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖ https://t.me/khmerload

អាជ្ញាធរក្រុងសិរីសោភ័ណ ចុះត្រួតពិនិត្យកន្លែងធ្វើតេស្ដ
អាជ្ញាធរក្រុងសិរីសោភ័ណ ចុះត្រួតពិនិត្យកន្លែងធ្វើតេស្ដ
អ្នកជាប់ពាក់ព័ន្ធផ្ទាល់​ និងប្រយោលកំពុងធ្វើតេស្ដ

ប្រភពទទក

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T