ទោះល្បី មានលុយកម្រិតណា ក៏តារាកូរ៉េល្បីៗទាំងនេះនៅតែជិះរថភ្លើងក្រោមដីដដែល

//s9.kh1.co/a6/a692a90f4a62202b00a4389e148d3585d288897e.jpg
តារា & កម្សាន្ដ

 ០៤-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ទោះបីក្លាយជាតារាល្បីយ៉ាងណាក្តី ក៏តារាប៉ុន្មានដួងទាំងនេះ នៅតែប្រើប្រាស់ជីវិតសាមញ្ញ ដោយជិះរថភ្លើងក្រោមដី

កូរ៉េខាងត្បូង៖ តារាល្បីៗ ភាគច្រើនតែងតែមានរថយន្តផ្ទាល់ខ្លួន ឬត្រូវបានផ្តល់ដោយរថយន្តរបស់ក្រុមហ៊ុនរបស់ពួកគេនៅពេលដែលពួកគេត្រូវការដើម្បីទៅកន្លែងណាមួយ ដែលពួកគេចង់ទៅ ជាពិសេសនោះសម្រាប់ការពារសុវត្ថិភាពនៃជីវិតឯកជនរបស់ពួកគេ ចៀសវាងប្រើប្រាស់ មធ្យោបាយធ្វើដំណើរសាធារណៈផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះយ៉ាងណា ក៏មានតារាល្បីៗ មួយចំនួនទាំងនេះ នៅតែត្រូវបានគេប្រទះឃើញដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈដូចជាឡានក្រុងឬរថភ្លើងក្រោមដីជាដើម ដោយមិនខ្លាចក្នុងការបង្ហាញខ្លួន ដែលបានបញ្ជាក់ទៀតផងថា ពួកគេនៅតែជាពលរដ្ឋសាមញ្ញ ទោះបីជាពួកគេបានក្លាយជាអាយដលក៏ដោយ៕

ចង់ដឹងទេថាមានតារាណាខ្លះ សូមទស្សនារូបភាពខាងក្រោម៖

១. Ha Jung Woo

អ្នកលេងអ៉ីនធឺណែតមានការភ្ញាក់ផ្អើលនៅពេលដែលតារាសម្តែងល្បីឈ្មោះHa Jung Woo ថ្មីៗនេះបានប្រើផ្លូវរថភ្លើងក្រោមដី ដើម្បីទៅកម្មវិធីណាត់ជួបអ្នកគាំទ្រទាន់ពេល។ លោកបានទាក់ទាញការចាប់អារម្មណ៍ជាមួយការបង្ហាញបែបនេះ​មិនត្រឹមតែប៉ុណ្ណោះ លោករីករាយក្នុងការដោះម៉ាសចេញ ហើយថតរូបជាមួយអ្នកគាំទ្រ។

Ha Jung Woo
Ha Jung Woo

២. Kim Jaehwan

អាយដល Kim Jaehwan នៃសមាជិក Wanna One ត្រូវបានប្រទះឃើញដោយប្រើរថភ្លើងក្រោមដី ដោយពាក់ម៉ាសនិងសំម្លៀកបំពាក់ធម្មតាយ៉ាងសាមញ្ញ។ គេត្រូវបានរាយការណ៍ថាបានឃើញ រូបលោកនៅក្នុងរថភ្លើងក្រោមដីជាច្រើនដង សូម្បីតែបន្ទាប់ពីបានក្លាយជាតារាល្បី ក៏លោកនៅតែជិះរថភ្លើងដដែល។

Kim Jaehwan
Kim Jaehwan

៣. Geum Donghyun

អាយដល Geum Donghyun បេក្ខជន ក្នុងគម្រោង Produce X 101 ត្រូវបានគេប្រទះឃើញប្រើរថភ្លើងក្រោមដីជាច្រើនដងសូម្បីតែបន្ទាប់ពីលោកបានល្បី។ តារារូបនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អចំពោះអ្នកគាំទ្រដែលបានប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈដោយមិនយកចិត្តទុកដាក់ចំពោះបរិស្ថានជុំវិញខ្លួនឡើយ។

Geum Donghyun
Geum Donghyun

៤. Park Bo Gum

តារាសម្តែងដ៏ល្បី Park Bo Gum បានក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់គេបានប្រទះដោយប្រើរថភ្លើងក្រោមដី។ អ្នកគាំទ្របានកោតសរសើររូបលោក ដែលមិនបានពាក់ម៉ាសទោះបីជាគាត់ជាតារាល្បីក៏ដោយ។ អ្នកនិយមលេងអ៉ីនធឺណែតជាច្រើនបានច្រណែននឹងមនុស្សដែលនៅក្បែរនោះ ក្នុងរូបភាពដែលមានសំណាងក្នុងការជិះរថភ្លើងក្រោមដីជាមួយតារាសម្តែងប្រុសរូបនេះ។

 Park Bo Gum
 Park Bo Gum
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T