កម្រមែន! អ្នកជ្រមុជទឹកនៅអាមេរិក ទៅប្រទះឃើញឆ្អឹងដំរី mammoth ខណៈពេលកំពុងហែលនៅបាតទន្លេ (មានវីដេអូ)

//s9.kh1.co/9b/9b7a1114940bc822d30cc27e90cac62a47489855.jpg
សង្គម

 ០៤-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អីយ៉ា! អ្នកជ្រមុជទឹកទាំងពីរនាក់នេះក៏មិនមែនជាអ្នកធម្មតាដែរ​ ពួកគេសុទ្ធតែជា paleontologists

បរទេស៖ អ្នកជ្រមុជទឹកពីរនាក់នៅឯរដ្ឋ Florida សហរដ្ឋអាមេរិក បានរកឃើញឆ្អឹងដំរី mammoth មួយដែលមានអាយុកាលតាំងពីយុគសម័យទឹកកក ខណៈពេលកំពុងជ្រមុជទឹកទន្លេក្នុងតំបន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Derek Demeter និងលោក Henry Sadler បានរកឃើញឆ្អឹងទម្ងន់50ផោន (22kg) នៅក្នុងទន្លេ Peace River កាលពីថ្ងៃអាទិត្យ ដោយអ្នកទាំងពីរបានហៅវាថាជាការរកឃើញដ៏អស្ចារ្យ។

អ្នកទាំងពីរជឿថាឆ្អឹងនេះជារបស់សត្វដំរី Columbian mammoth ដែលមានជីវិតកាលពីចន្លោះពី2.6លានទៅ 10,000ឆ្នាំមុន។ ទោះយ៉ាងណា អាយុពិតប្រាកដរបស់ឆ្អឹងនេះគឺពិបាកកំណត់ណាស់។

ក្នុងនាមជាអ្នកជំនាញខាងផូស៊ីល ឬ paleontologists អ្នកជ្រមុជទឹកទាំងពីរនេះក៏បានជីកឆ្អឹងជាច្រើនទៀត ដោយនៅថ្ងៃដដែលពួកគេបានរកឃើញផ្នែកខ្លះនៃត្រីឆ្លាមដែលផុតពូជ និងបានរកឃើញធ្មេញរបស់សត្វខ្លា saber-tooth ទៀតផង។

ធ្មេញរបស់សត្វខ្លា saber-tooth
ធ្មេញរបស់សត្វខ្លា saber-tooth

កាលពីមុនលោក Sadler ក៏ធ្លាប់បានរកឃើញធ្មេញដំរី mammoth នៅក្នុងទន្លេដដែលនេះផងដែរ។

ការរកឃើញពីមុនៗមួយចំនួនរបស់ពួកគេ ត្រូវបានយកទៅដាក់នៅក្នុងសារមន្ទីរ Florida Museum of Natural History ប៉ុន្តែការរកឃើញថ្មីបំផុតនេះគឺនឹងត្រូវយកទៅបង្ហាញនៅក្នុងថ្នាក់រៀនដែលលោក Sadler បង្រៀន៕

Join us: https://t.me/khmerload

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T