ការលែងលះគ្នារវាង Bill Gates និងភរិយា ជាប់គាំង ព្រោះតែរឿងមួយនេះ

//s9.kh1.co/f2/f2b1943beea326dbe8038ecf4b17907af4b0b036.jpg
តារា & កម្សាន្ដ

 ០៤-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ការលែងលះគ្នារវាង Bill Gates និង ភរិយា ជាប់គាំង ព្រោះតែរឿងចែកទ្រព្យគ្នា

អាមេរិក៖ កាលពីថ្ងៃច័ន្ទនេះ មហាសេដ្ឋីលុយវ៉ាល់លានអាមេរិក Bill Gates បានធ្វើការប្រកាសនៅលើបណ្តាញសង្គម Twitter ថា រូបលោក នឹងភរិយា លោកស្រី Melinda Gates កំពុងធ្វើការលែងលះគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះ ក្នុងកិច្ចសន្យាលែងលះគ្នានោះ លោកស្រី Melinda Gates បានពណ៍នាថា អាពាហ៍ពិពាហ៍របស់លោកស្រី គឺជាចំណងអាពាហ៍ពិពាហ៍បាក់បែកហើយមិនអាចវិលត្រឡប់ទៅភាពដើមបាន។

លោកស្រី  Melinda Gates
លោកស្រី  Melinda Gates

លោកស្រី Melinda Gates បានរៀបអាពាហ៍ពិពាហ៍ជាមួយBill Gatesថា“ បែកបាក់ដែលមិនអាចថយក្រោយវិញបាន” ក្នុងញត្តិលែងលះដែលបានបង្ហាញថានាងនិងស្ថាបនិកក្រុមហ៊ុន Microsoft ដែលជាបុរសមានជាងគេទីបួននៅលើពិភពលោកដែលមានទ្រព្យសម្បត្តិប្រមាណ ១៣០ ពាន់លានដុល្លាររូបនេះ មិនព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែកទ្រព្យសម្បត្តិ។

ឯកសាររបស់តុលាការដែលទទួលបានបង្ហាញថាប្តីប្រពន្ធនេះមិនមានកិច្ចព្រមព្រៀងមុនស្តីពីការការបែងចែកទ្រព្យសម្បត្តិរបស់ពួកគេដែលរួមមានទ្រព្យសម្បត្តិនៅក្នុងរដ្ឋចំនួន ៥ មានដូចជា យន្តហោះឯកជន បណ្តុំទ្រព្យសម្បត្តិសិល្បៈដ៏អស្ចារ្យ និងរថយន្តទំនើបរាប់រាយគ្រឿង។

លិខិតស្នើសុំលែងលះរបស់លោកស្រី Melinda Gates
លិខិតស្នើសុំលែងលះរបស់លោកស្រី Melinda Gates

ឯកសារលែងលះដែលត្រូវបានដាក់ដោយ Melinda បានបែកធ្លាយលេចចេញមកបន្ទាប់ពីកូនស្រីច្បងរបស់ប្តីប្រពន្ធទាំងពីរនេះ បានលាតត្រដាងថាក្រុមគ្រួសាររបស់ពួកគេ បានជួបបញ្ហាដ៏លំបាកនៅពេលនេះ។

លោក Bill និង Melinda ទាំងពីរបានសរសេរសាររួមគ្នាអំពីការលែងលះរបស់ពួកគេនៅលើបណ្តាញសង្គម Twitter ដែលសរសេរថា៖ បន្ទាប់ពីមានគិតបានល្អិតល្អន់ និងការងារជាច្រើន យើងបានសម្រេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍របស់យើងហើយ។

គួរបញ្ជាក់ផងដែរថា លោក Bill Gates បានក្លាយជាសេដ្ឋីរួចទៅហើយ ពេលដែលគាត់បានរៀបការជាមួយរបស់លោក Melinda Gate នៅដើមទសវត្សឆ្នាំ ១៩៩០ ។ គាត់បានបង្កើតក្រុមហ៊ុន Microsoft នៅឆ្នាំ ១៩៧៥ និងក្លាយជាមហាសេដ្ឋីវ័យក្មេងជាងគេនៅលើពិភពលោកក្នុងឆ្នាំ ១៩៨៧ ក្នុងអាយុ ៣១ ឆ្នាំ។

ចំពោះមូលហេុតនៅពីក្រោយការបែកបាក់ដែលឈានដល់ការលែងលះគ្នានៅតែជាអាថ៌កំបាំងនៅឡើយប៉ុន្តែកាលពីពេលថ្មីៗនេះ លោកស្រី Melinda បានលើកឡើងថាប្តីរបស់នាងមានបញ្ហាក្នុងការងារនិងគ្រួសារ។

Melinda Gates និង Bill Gates
Melinda Gates និង Bill Gates

នៅក្នុងបណ្តឹងសុំលែងលះដែលត្រូវបានដាក់នៅក្នុងតុលាការជាន់ខ្ពស់នៃរដ្ឋ Washington - King County កាលពីថ្ងៃច័ន្ទ លោកស្រី Melinda បានស្នើសុំឱ្យចៅក្រមរំលាយអាពាហ៍ពិពាហ៍របស់លោកស្រី និង ស្វាមី Bill Gates។

ក្នុងករណីដែលមិនមានកិច្ចព្រមព្រៀងជាមុនស្តីពីការបែកចែកទ្រព្យគ្នា រឿងតែមួយគត់ដែលអាចធ្វើទៅបាននៅពេលនេះ ដែលទាក់ទងនឹងការលែងលះគឺ ការធ្វើកិច្ចសន្យារស់នៅដាច់ដោយឡែកសិនតែប៉ុណ្ណោះ។

ទោះជាយ៉ាងណា លោកស្រី Melinda មិនបានស្នើសុំការគាំទ្រ ឬឧបត្ថម្ភពីប្តីនោះទេ ប៉ុន្តែបានស្នើសុំកាលបរិច្ឆេទជំនុំជម្រះនៅថ្ងៃទី២២ ខែមេសាឆ្នាំ ២០២២។  តែយ៉ាងណា វាទំនងជាការលែងលះនឹងត្រូវដោះស្រាយដោយគ្មានការជំនុំជម្រះនោះឡើយ។

ទោះបីជាយ៉ាងនេះក្តី ទាំងមហាសេដ្ឋី Bill Gates និង លោកស្រី Melinda Gates បានសុទ្ធតែត្រៀមមេធាវីរៀងខ្លួនៗជាស្រេចទៅហើយ ដើម្បីដំណើរការនៅក្នុងការលែងលះគ្នា៕

Melinda Gates និង Bill Gates
Melinda Gates និង Bill Gates
គ្រួសារ Bill Gates
គ្រួសារ Bill Gates
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T