អាមេរិកនឹងអនុញ្ញាតិឱ្យជនភៀសខ្លួនជាង ៦ម៉ឺននាក់ចូលទឹកដីខ្លួន ក្រោយទទួលការរិះគន់លើគោលនយោបាយអន្តោប្រវេសន៍

//s9.kh1.co/94/94feb2fc066cd16d5455e639c95294227b2ed18d.jpg
សង្គម

 ០៤-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

លោក ចូ បៃដិន នឹងអនុញ្ញាតឱ្យជនភៀសខ្លួន៦ម៉ឺន២ពាន់៥រយនាក់ចូលមកក្នុងសហរដ្ឋអាមេរិក ក្រោយទទួលរងការរិះគន់ជុំវិញគោលនយោបាយអន្តោប្រវេសន៍

អាមេរិក៖ កាលពីថ្ងៃចន្ទកន្លងទៅ ប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាស ថាលោកនឹងអនុញ្ញាតឱ្យជនអន្តោប្រវេសន៍៦ម៉ឺន ២ពាន់ ៥រយនាក់ ចូលមកក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១នេះ។ ការប្រកាសនេះធ្វើឡើងក្រោយលោកទទួលរងនូវការរិះគន់ទាក់ទិននឹងគោលនយោបាយអន្តោប្រវេសន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ចូ បៃដិន
លោក ចូ បៃដិន

លោក ចូ បៃដិន បានបញ្ជាក់ថា រដ្ឋបាលមុនទទួលស្វាគមន៍ជនអន្តោប្រវេសន៍ត្រឹម១ម៉ឺន៥ពាន់នាក់ប៉ុណ្ណោះដែលនេះមិនបានឆ្លុះបញ្ចំាងពីតម្លៃរបស់សហរដ្ឋអាមេរិក ក្នុងនាមជាប្រជាជាតិមួយដែលស្វាគមន៍ និងគាំទ្រជនអន្តោប្រវេសន៍នោះឡើយ។ លោកបន្ថែមថា ការអនុញ្ញាតចំនួន៦ម៉ឺន២ពាន់៥រយនាក់នេះ គឺជាការលុបចោលប្រវត្តិសាស្ត្រនៃការទទួលយកជនអន្តោប្រវេសន៍ក្នុងចំនួនដ៏ទាបដែលបន្សល់ទុកដោយរដ្ឋបាលមុន។

https://s9.kh1.co/__image/w=650,h=366,q=100/c9/c9f012329998c1e94b4da9a2ee586e6703575aa2.png

ទន្ទឹមនឹងនេះ សេតវិមានក៏រំពឹងដែរថា ការសម្រេចចិត្តនេះនឹងបន្សាបការរិះគន់នៅក្នុងចំណោមសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ហើយអាចរក្សាឯកភាពក្នុងបក្ស៕

https://s9.kh1.co/__image/w=650,h=366,q=100/7e/7e3653545260a6e4f0458aebd81ddf0ce7c1da36.png
Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T