ហេតុតែសម្រស់បាន ! Song Hye Kyo វ័យ៤០ឆ្នាំ លេងខ្លួនសាមញ្ញៗតែទាក់ភ្នែកមិនស្ទើរ

//s9.kh1.co/97/9741b1cb9c47443f9d76d0f6c1b9215c6509cd41.jpg
តារា & កម្សាន្ដ

 ០៤-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាស្រីរូបស្រស់ Song Hye kyo វ័យចូល៤០ឆ្នាំ ហើយ សម្រស់គ្មានបាក់ស្រុតបន្តិចសោះ។

កូរ៉េខាងត្បូង៖ ជឿជាក់ថា ប្រិយមិត្តពិតជាបានស្គាល់ច្បាស់  តារាសម្តែងស្រីកូរ៉េ Song Hye Kyo  ជាតារាសម្ដែងជើងចាស់ដ៏មានប្រជាប្រិយភាព តាមរយៈការសម្ដែង នៅក្នុងខ្សែភាពយន្តល្បីៗជាច្រើន ហើយក្នុងនោះផងដែរ តារាស្រីរូបនេះ ថែមទាំងមានមុខមាត់ស្អាត ទាក់ទាញការចាប់អារម្មណ៍ និងប្រជាប្រិយភាព បានពីមហាជនជាច្រើនផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តួឯកស្រីក្នុងរឿងល្បី Descendants Of The Sun រូបនេះ ពិតជាបង្ហាញនូវភាពទាក់ទាញមិនធម្មតា ទោះជាអាយុចូលវ័យ ៤០ ឆ្នាំហើយក្ដី ប៉ុន្តែរូបរាង និងមុខមាត់របស់នាងនៅតែ Cute គួរឲ្យស្រលាញ់ និងមានមន្តស្នេហ៍ខ្លាំង មិនចាញ់តារាស្រីៗ វ័យក្មេងជំនាន់ក្រោយៗនោះឡើយ។  

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រស់រូបស្រស់សម្រស់មិនប្រែរូបនេះ បានបង្ហោះរូបប៉ុន្មានសន្លឹក ស្លៀកពាក់ អាវខៀវសាមញ្ញ ការតុបតែងខ្លួនស្តើងៗ ប៉ុន្តែនៅតែមានភាពប្រណីត ភាពស្រស់ស្អាតឥតខ្ចោះ ដែលសឹងតែមិនអាចមានការរិះគន់ឡើយ។តួយ៉ាងនាង មានអាយុ ៤០ ឆ្នាំហើយក្តី ប៉ុន្តែមុខមាត់របស់តារាស្រី Song Hye Kyo  នៅតែជាស្រស់ស្អាតមិនប្រែសោះ ដោយឃើញហើយមើលសឹងមិនចង់ដាក់ភ្នែក៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T