ក្តៅៗ សុខៗ មហាសេដ្ឋីផុតលេខ លំដាប់ថ្នាក់ពិភពលោក Bill Gates ប្រកាសចែកផ្លូវជាមួយភរិយាដោយសារតែ...

//s9.kh1.co/1e/1e8fcb62ded57d1636ccb4f3617af77b7d3e170b.jpg
សង្គម

 ០៤-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

មហាសេដ្ឋីផុតលេខ លំដាប់ថ្នាក់ពិភពលោក Bill Gate ប្រកាសចែកផ្លូវជាមួយភរិយាដោយសារតែអស់ចិត្ត

សហរដ្ឋអាមេរិក: ជារឿងមួយដ៏សែនភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ ក្រោយមហាសេដ្ឋីផុតលេខ លំដាប់ថ្នាក់ពិភពលោក Bill Gates បានប្រកាសចែកផ្លូវជាមួយភរិយា ក្រោយកសាងទំនាក់ទំនងស្នេហា និងបង្កើតគ្រួសារអស់រយ:ពេលជាង២៧ឆ្នាំកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះមូលេហេតុនៃការលែងលះគ្នានេះ លោកBill Gates យោងតាមគណនីTiwtter របស់លោកបានសរសេរយ៉ាងដូច្នេះថា:

សារលោកBill Gates 
សារលោកBill Gates 

 បន្ទាប់ពីមានការគិត និងកើតមានការងារជាច្រើនលើទំនាក់ទំនងរបស់យើងរួចមក យើងក៏បានសំរេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍មួយនេះ

Bill Gates

ដោយឡែកចំពោះមូលហេតុដ៏ជាក់លាក់នៃការលែងលះគ្នានេះ មហាជននៅពុំទាន់ដឹងឲ្យច្បាស់ប្រាកដនៅឡើយទេ ខណ:លោកBill Gates និងអតីតភរិយា ពុំមានការបង្ហាញហេតុផលណាមួយឲ្យជាក់លាក់ប្រាប់ដល់សារព័ត៌មានណាមួយនៅឡើយ។

សូមរំលឹកផងដែរថា លោក Bill Gates និងលោកស្រី Melinda Gate បានជួបគ្នាដំបូងក្នុងឆ្នាំ១៩៨០ និងបានរៀបការ ព្រមទាំងកសាងជីវិតគូ ក្នុងឋាន: ជាស្ថាបនិក និងជាអ្នកគ្រប់គ្រងក្រុមហ៊ុន Microsoft យ៉ាងមានក្តីសុខរហូតឈានដល់ថ្ងៃលែងលះគ្នានេះ៕

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T