ការបិទខ្ទប់រាជធានីភ្នំពេញនឹង ត្រូវបញ្ចប់ តាមការកំណត់ តែនៅរក្សាតំបន់ទាំង៣ដដែល ប៉ុន្តែតូចជាងមុន

//s9.kh1.co/93/93d42ca49c44a4b1cff9e5252a44869a4bc1c93d.jpg
សង្គម

 ០៣-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មុននេះបន្តិច លោក ឃួង ស្រេង បានបញ្ជាក់ថា ការបិទខ្ទប់នឹងត្រូវបានបញ្ចប់ តាមការកំណត់ តែនៅរក្សាចំនួន៣នេះដដែល តែទំហំតូច

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ០៣ ឧសភា ថ្មីៗនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ Video Conference លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា រាជរដ្ឋាភិបាលនឹងបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយទៅតំបន់មួយពីខេត្តមួយ ទៅខេត្តមួយនៅថ្ងៃទី៦ ខែឧសភា ចំណែកឯ ភូមិសាស្ត្ររាជធានីភ្នំពេញវិញ តំបន់ក្រហម តំបន់លឿងទុំ និងលឿង នៅរក្សាទុកដដែល ចំពោះ តំបន់លឿង យើងនៅរក្សាការអនុវត្តវិធានការដដែល ដោយមិនឲ្យបើកហាងហូបចុក ដែលមានតុអង្គុយ និងការជួបជុំ។ ដោយឡែកសម្រាប់តំបន់លឿងទុំ ត្រូវរក្សានូវបម្រាមដដែល ហើយសម្រាប់តំបន់ក្រហម គឺជាតំបន់ដែលត្រូវបិទខ្ទប់ឲ្យបានម៉ឺងម៉ាត់បំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ អ្វីដែលត្រូវតែធ្វើបន្ទាប់នោះគឺ បង្រួមការបិទខ្ទប់ តំបន់ប្រឈមឲ្យតូចជាង ពេលមុនៗ មួយវិញទៀត តាមការបញ្ជាក់របស់ លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា វិធានការណ៍បិទខ្ទប់របស់រាជរដ្ឋាភិបាល នឹងបញ្ចប់នៅថ្ងៃទី៥ ឧសភា ខាងមុខនេះមានន័យថា យើងមិនមែនបើករាជធានីភ្នំពេញទាំងស្រុងនោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី​០២ ឧសភា ២០២១ សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងច្បាស់ថា នឹងមិនបន្តបិទរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទៀតទេ ពោលអាចនឹងបិទតំបន់តូចៗ មួយចំនួន ដែលមាន ហានិភ័យខ្ពស់ លើការឆ្លងជំងឺកូវីដ១៩ តែប៉ុណ្ណោះ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ FN

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T