អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទជាបណ្តោះអាសន្នសាខាក្រុមហ៊ុន វីរៈ ប៊ុនថាំ ទាំង៣ទីតាំង ដោយសារមូលហេតុនេះ

//s9.kh1.co/bd/bd03363e4ea80e36027767cf62270d4d4538458a.jpg
សង្គម

 ០៣-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទជាបណ្តោះអាសន្នមូលដ្ឋានអាជីវកម្មសាខាក្រុមហ៊ុន វីរៈ ប៊ុនថាំ នៅឯបាត់ដំបង ដែលសរុបមាន៣ទីតាំង។

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង សម្រេចបិទជាបណ្តោះអាសន្នមូលដ្ឋានអាជីវកម្មសាខាក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេសទេសចរណ៍ និងដឹកអ្នកដំណើរទាំង៣​ទីតាំង រហូតដល់ពេលមានការជូនដំណឹងសារជាថ្មី ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ការបិទជាបណ្តោះអាសន្នចំពោះមូលដ្ឋា​នអាជីវកម្មសាខាក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេសទេសចរណ៍ និងដឹកអ្នកដំណើរ ស្ថិតនៅភូមិសាស្រ្តស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង​ ដែលសរុបទាំង៣ទីតាំងនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្រោយពីរកឃើញថាមានបុគ្គលិកម្នាក់របស់ក្រុមហ៊ុនខាងលើនេះ មានវិជ្ជមានកូវីដ១៩។

យ៉ាងណាមិញ សូមបងប្អូនទាំងអស់គ្នាមេត្តាបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តវិធានការពារ៣កុំ៣ការពារទាំងអស់គ្នាផងដែរ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមចូលអានលិខិតដែលបានចេញដោយអាជ្ញាធរខេត្តបាត់ដំបងខាងក្រោមដើម្បីទទួលបានព័ត៍មានលម្អិត៖

លិខិតដែលបានចេញដោយអាជ្ញាធរខេត្តបាត់ដំបង
លិខិតដែលបានចេញដោយអាជ្ញាធរខេត្តបាត់ដំបង
លិខិតដែលបានចេញដោយអាជ្ញាធរខេត្តបាត់ដំបង
លិខិតដែលបានចេញដោយអាជ្ញាធរខេត្តបាត់ដំបង
លិខិតដែលបានចេញដោយអាជ្ញាធរខេត្តបាត់ដំបង
លិខិតដែលបានចេញដោយអាជ្ញាធរខេត្តបាត់ដំបង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T