ក្ដៅៗ រដ្ឋបាលខេត្តប៉ៃលិន ​សម្រេចបិទការចេញ-ចូល និងអាជីវកម្មរបស់ក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ ទាំង០៣សាខា ជាបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកបើកបរឆ្លងកូវីដ-១៩

//s9.kh1.co/9d/9d0393c0ce19b921443b9e381529e4abedaae257.jpg
សង្គម

 ០៣-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តប៉ៃលិន សម្រេចបិទការចេញ-ចូល និងអាជីវកម្មរបស់សាខាក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ ទាំង០៣សាខា ជាបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកបើករថយន្ដឆ្លងកូវីដ-១៩

ប៉ៃលិន៖ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី​ ០៣ ខែឧសភានេះ បានឱ្យដឹងថា រដ្ឋបាលខេត្ត សម្រេចបិទការចេញ-ចូល និងអាជីវកម្មរបស់សាខាក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ ទាំង០៣សាខា ជាបណ្ដោះអាសន្ន ក្នុងខេត្តប៉ៃលិន ចាប់ពីថ្ងៃទី ០២ ខែឧសភា រហូតដល់មានសេចក្ដីសម្រេចជាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីសម្រេចនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បន្ទាប់ពីរដ្ឋបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានមេរោគកូវីដ១៩ នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២១ លើអ្នកបើករថយន្ដរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ (តេស្ដរហ័ស) នៅព្រំប្រទល់ប៉ៃលិន-បាត់ដំបង (គោលដៅភ្នំកុយ)។ អាស្រ័យហេតុនេះ បុគ្គលិកដែលបំរើការ ការងារក្នុងក្រុមហ៊ុនខាងលើទាំង ០៣សាខា ត្រូវហាមឃាត់ការធ្វើដំណើរចេញ-ចូល ទីតាំងអាជីវកម្មក្រុមហ៊ុន និងត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ តាមវិធានការសុខាភិបាល៕

សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖  https://t.me/khmerload

សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T