ដំណឹងល្អ! សេចក្តីណែនាំថ្មី ស្តីពី អាជីវកម្មផ្គត់ផ្គង់អាហារ ក្នុងតំបន់លឿង និងលឿងទុំ ដែលអនុញ្ញាតឲ្យ...

//s9.kh1.co/60/609bdef6ebf88ed19cea0363d50864f1db2b80f9.jpg
សង្គម

 ០២-ឧសភា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យប្រជាជន ក្នុងតំបន់លឿង និងលឿងទុំ ដំណើរការអាជីវកម្មខ្លួនបាន តែត្រូវមានលក្ខខណ្ឌ ទាំងនេះ

រាជធានីភ្នំពេញ ៖ ដោយសារតែ ពិនិត្យឃើញពី តម្រូវការចាំបាច់ និងស្ថានភាពអាជីវកម្មជាក់ស្តែងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវ សេចក្តីណែនាំ ស្តីពី ការអនុញ្ញាតគោលការណ៍ពិសេស ចំពោះសេវាកម្មផ្គត់ផ្គង់ទំនិញ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ក្នុងតំបន់លឿងទុំ និង តំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ក្នុងពេលកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាស ផ្អាកដំណើរការ ជាបណ្តោះអាសន្ននូវ ផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ មេសា មិនតែប៉ុណ្ណោះ នៅថ្ងៃទី ២៧ មេសា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាស ឲ្យផ្អាកបណ្តោះអាសន្ន ផងដែរ នូវផ្សារ និងទីកន្លែងលក់ ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគទាំងអស់ ក្នុង<តំបន់ក្រហម> និង អនុញ្ញាត រាល់សកម្មភាពការងារ អាជីវកម្មពាក់ព័ន្ធម្ហូបអាហារគ្រប់ប្រភេទ ក្នុង<តំបន់លឿង និងលឿងទុំ> ប៉ុន្តែត្រូវផ្អាកអាជីវកម្ម ក្នុងវេលានៃ បម្រាមគោចរ។

គួរបន្ថែមផងដែរថា ការអនុញ្ញាតរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដែលចុះថ្ងៃទី ០១ ឧសភា ២០២១ នេះ មានខ្លឹមសារដូចតទៅ ៖

  •  រាល់សកម្មភាពការងារ អាជីវកម្មពាក់ព័ន្ធ ការផ្គត់ផ្គង់អាហារ ជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ក្នុងតំបន់លឿង និងលឿងទុំ បងប្អូនអាចធ្វើដំណើរទៅទិញផលិតផល ដូចជា បន្លែ ត្រី សាច់ ស៊ុត ជាដើម និងអាចដំណើរការអាជីវកម្មរបស់ខ្លួន ដោយមធ្យោបាយចល័ត ឫលក់ដូរតាមលំនៅដ្ឋាន ចាប់ពីម៉ោង ៣ទៀបភ្លឺ ទៅ តែត្រូវផ្អាកវិញ នៅម៉ោង២០ ជាកំហិត។
  •  រាល់សកម្មភាពការងារ អាជីវកម្មពាក់ព័ន្ធ ការផ្គត់ផ្គង់អាហារ ជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ប្រជាជនទាំំងអស់ ក្នុង តំបន់លឿងទុំ និង តំបន់លឿង ត្រូវអនុវត្តតាមវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ជាពិសេស ប្រកាន់ភ្ជាប់នូវវិធានការ ៣ការពារ និង៣កុំ ជានិច្ច៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T