ភ្នំពេញ៖ ដូចដែរបានដឹងហើយថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញដាក់នូវវិធានការចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងតំបន់ក្រហម ដែលមានករណីអ្នកឆ្លងកូវីដ១៩ កម្រិតធ្ងន់់ធ្ងរ ក្នុងនោះដែរ ដើម្បីបំបាត់ភាពមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ ចំពោះការចាក់វ៉ាក់សាំងកូវីដ១៩ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានមានប្រសាសន៍ដូចនេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស"គ្រប់បុគ្គល (ខ្មែរ ឬជនបរទេស) ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលរស់នៅតាមទីតាំងក្នុងខណ្ឌពោធិសែនជ័យ មានជ័យ ដង្កោ និងកំបូល ដែលត្រូវចាក់ដោយកម្លាំងគ្រូពេទ្យកងទ័ព អាចចាក់បានទាំងអស់ តែត្រូវមានសណ្តាប់ធ្នាប់ កុំដណ្តើមគ្នា កុំប្រជ្រៀតគ្នា រក្សាគម្លាតសុវត្ថិភាព១ម៉ែត្រកន្លះឡើង ពាក់ម៉ាស់ត្រឹមត្រូវ លាងដៃនឹងអាល់កុល ព្រមទាំងស្តាប់តាម អាជ្ញាធរមូលដ្ឋានជាអ្នកសម្របសម្រួល។ ចាំបាច់ សុំមេត្តាទាក់ទងតាមអាជ្ញាធរមូលដ្ឋានដែលខ្លួនរស់នៅជាមុន។ សូមអរគុណ"
សម្រាប់ព័ត៌មានបន្ថែម សូមចុច៖ https://t.me/khmerload

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩