ឥលូវប្រហែលស្តាយណាស់ហើយ! មិនដឹងសោះថា Juventus ធ្លាប់តាមទិញយកតារាឆ្នើមរបស់ Man UTD រូបនេះដែរ

//s9.kh1.co/fa/fa81b657f60d85ff5e595acb65f37ac816d77dd3.jpg
កីទ្បា

 ០១-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Juventus ធ្លាប់តាមទិញយកខ្សែបម្រើ Bruno Fernandes

អ៊ីតាលី៖ បន្ទាប់ពី ខ្សែបម្រើ Bruno Fernandes ស៊ុត២គ្រាប់ជួយឲ្យ Manchester United យកឈ្នះ Roma នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Europa League ជើងទី១រួចមក កេរ្តិ៍ឈ្មោះរបស់គេកាន់តែល្បីកក្រើកពេញពិភពបាល់ទាត់ មិនមែនតែនៅក្របខណ្ឌ Premier League នោះឡើយខណៈអ្នកវិភាគបាល់ទាត់ជាច្រើននាក់បានកោរសរសើរភាពជាអ្នកដឹកនាំនិងពូកែរបស់គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ខ្សែបម្រើ Bruno Fernandes
 ខ្សែបម្រើ Bruno Fernandes

កីឡាករសញ្ជាតិព័រទុយកាល់រូបនេះបង្ហាញខ្លួនបាន៧៤ប្រកួតនិងស៊ុតបញ្ចូលទីបាន៦២គ្រាប់ដែលជាស្ថិតិមួយដ៏អស្ចារ្យនិងបានវិវត្តន៍ខ្លួនឲ្យក្លាយជាកីឡាករស្នូលម្នាក់ដែល Man UTD អត់មិនបាន។

 ខ្សែបម្រើ Bruno Fernandes
 ខ្សែបម្រើ Bruno Fernandes

យ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលទាក់ទងនឹង Fernandes គឺមុនពេលគេផ្ទេរមកទឹកដី Old Trafford កាលពីខែមករាឆ្នាំមុន ក្លិបសេះបង្កង់ Juventus ក៏ធ្លាប់ដាក់សំណើចង់ចូលចែចូវតារាឆ្នើមវ័យ២៦ឆ្នាំរូបនេះដែរ នេះបើយោងតាមសារព័ត៌មាន Calciomercato ។

 ខ្សែបម្រើ Bruno Fernandes កាលលេងនៅ Sporting Lisbon
 ខ្សែបម្រើ Bruno Fernandes កាលលេងនៅ Sporting Lisbon

មិនមែនមានតែ Juventus ទេដែលចាប់អារម្មណ៍ Fernandes ពោលគឺ AC Milan ក៏ចង់ដណ្ដើមទិញយករូបគេដែរ ដោយក្លិបនេះបានព្យាយាមដាក់សំណើទិញយកគេចំនួនពីរដងគឺកាលពីឆ្នាំ២០១៥ និង ២០១៨ ប៉ុន្តែត្រូវបរាជ័យ។

 ខ្សែបម្រើ Bruno Fernandes
 ខ្សែបម្រើ Bruno Fernandes

ខណៈនោះដែរ Juventus ក៏ធ្លាប់ចាប់អារម្មណ៍នឹង Bruno Fernandes កាលគេលេងនៅក្លិប Udinese គឺកំលុងឆ្នាំ២០១៣ ដល់ ២០១៧ ទៀតផង ប៉ុន្តែក្លិបក៏សម្រេចចិត្តដកខ្លួនទៅវិញ។

 ខ្សែបម្រើ Bruno Fernandes កាលលេងនៅ Udinese
 ខ្សែបម្រើ Bruno Fernandes កាលលេងនៅ Udinese

ឥលូវនេះ Juventus និង AC Milan ប្រហែលកំពុងស្តាយក្រោយណាស់ហើយដែលមិនបាននាំយក Fernandes មកក្លិបរបស់ខ្លួនស្របពេលតម្លៃខ្លួនរបស់គេហក់ឡើងដល់ទៅ ១២០លានអឺរ៉ូ(ស្មើនឹងប្រមាណ ១៤៤.៩លានដុល្លារ)ឯណោះ៕

 ខ្សែបម្រើ Bruno Fernandes
 ខ្សែបម្រើ Bruno Fernandes

ប្រភពcaughtoffside

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T