កាន់តែធ្ងន់ធ្ងរ Zheung Shuang អាចប្រឈមមុខជាប់ពន្ធនាគារ រយៈពេល៧ឆ្នាំ

//s9.kh1.co/60/604b39ace78f9b8d600faf27f67a97e08f9ccc49.jpg
តារា & កម្សាន្ដ

 ០១-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មេធាវីបានចង្អុលបង្ហាញថា តារាសម្តែង Zheung Shuang មិនត្រឹមតែអាចពិន័យជាប្រាក់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងត្រូវទទួលទោសព្រហ្មទណ្ឌទៀតផង។

ចិន៖ កាលពីថ្មីៗនេះ ត្រូវបានគេរាយការណ៍​មកថា មន្ទីរពន្ធក្រុងសៀងហៃរួមគ្នា នឹងការិយាល័យផ្សព្វផ្សាយនិងទូរទស្សន៍ក្រុងប៉េកាំង កំពុងតែបើកការស៊ើតអង្កេតជាលក្ខណៈទ្រង់ទ្រាយធំ  ដែលប្រមូលភ័ស្តុតាងពាក់ព័ន្ធនឹងករណីសង្ស័យថាតារាស្រី Zheung Shuang បានលួចបន្លំលួចបន្លំឯកសារគេចពន្ធ ប្រាក់ចំណូលរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក រឿងរ៉ាវដ៏កក្រើកក្នុងវស័យកម្សាន្តចិននេះ បង្កឱ្យមានប្រធានបទជាច្រើន នៅលើបណ្តាញសង្គមនិងប្រព័ន្ធផ្សព្វផ្សាយ ដែលរូបនាង ក៏ជាតារាសម្តែងដ៏កម្រមួយរូបនៃប្រវត្តិសាស្ត្រចិនដែលត្រូវបានស៊ើបអង្កេតជាសាធារណៈចំពោះរឿងខុសច្បាប់នេះ បន្ទាប់ពីលោក Liu Xiaobo និង Fan BingBing

ដោយក្នុងនេះផងដែរ គេកំពុងដាក់ការសង្ស័យ តារាស្រី Zheung Shuang និងក្រុមគ្រួសារ ផ្សំគំនិតគ្នា បានក្លែងបន្លំឯកសារផងដែរ ដោយប្រើកិច្ចសន្យាកុងត្រា Yin-Yang តាមរយៈការក្លែងបន្លំប្រាក់ចំណូល ដើម្បីចែកប្រាក់ខែ ក្នុងការដាក់ចំណូលឲ្យទាប ដើម្បីគេចពន្ធ។

នេះបើយោងតាមអ្នកជំនាញបានឱ្យដឹងថា Zheung Shuang ទំនងជាប្រឈមមុខនឹងការកាត់ទោសព្រហ្មទណ្ឌប្រសិនបើការចោទប្រកាន់នេះ ពិតជាពិតប្រាកដ ដោយគេបានអះអាង លើកឡើងថា តារាសម្តែងស្រីរូបនេះទំនងជាត្រូវជាប់ពន្ធនាគារ ៧ ឆ្នាំរួមជាមួយនឹងសំណងជាច្រើនរយលានដុល្លារអាមេរិកថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Zheung Shuang
Zheung Shuang
Zheung Shuang
Zheung Shuang
Zheung Shuang
Zheung Shuang
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T