រកឃើញប្តីកើតកូវីដ១៩ អាជ្ញាធរទៅយកប្រពន្ធធ្វើចត្តាឡីស័ក បែរជារឹងទទឹងមិនព្រមសហការ ជេរប្រមាថសមត្ថកិច្ចទៀត (មានវីដេអូ)

//s9.kh1.co/73/736f817758cb21933546af485a2fc70ed8a54375.jpg
សង្គម

 ០១-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

រកឃើញប្តីកើតកូវីដ១៩ អាជ្ញាធរទៅយកស្ត្រីជាប្រពន្ធ្ធ្វើចត្តាឡីស័ក មិនព្រមសហការ ថែមទាំងជេរប្រមាថសមត្ថកិច្ចថែមទៀត

ខេត្តបន្ទាយមានជ័យ៖ យោងតាមការដឹងពីអាជ្ញាធរខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា បុរសម្នាក់ជាប្តីត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ និង​ យកស្ត្រីជាប្រពន្ធ យកទៅធ្វើចត្តាឡីស័កតែបែរស្ត្រីជាប្រពន្ធខាងលើមិនព្រម ហើយថែមទាំងជេរសមត្ថកិច្ចខ្លាំងៗ បើទោះបីជាត្រូវបានសមត្ថកិច្ចព្យាយាមពន្យល់យ៉ាងណា ក៏ព្រមស្តាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីដែលរឹងរួសខាងលើមានឈ្មោះថា លាង យុភីន អាយុ ៣១ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ ហង្ស សុបាន អាយុ ២៩ឆ្នាំ មានវិជ្ជមានកូវីដ១៩ និង កូនឈ្មោះ ហង្ស កន្និកា អាយុ ១ឆ្នាំ១ខែ ហើយប្តីប្រពន្ធខាងលើមានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពដដែលបន្តទៀតថា៖កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ មានជម្លោះមួយកើតឡើងនៅផ្ទះរបស់ លាង យុភីន ពេលដែលគ្រូពេទ្យយកសំណាកប្តីទៅពិនិត្យឃើញមានកើតវិជ្ជមានកូវីដ.១៩ គេបានយកប្រពន្ធទៅចត្តាឡីស័កស្រាប់តែស្ត្រីឈ្មោះ លាង យុគីណ នោះបានឈ្លោះប្រកែកនិងសមត្ថកិច្ចគ្រូពេទ្យធ្វើការយកសំណាករកមេរោគកូវីត១៩យ៉ាងខ្លាំងទាល់តែលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត លោកគាត ហ៊ុល អភិបាលក្រុង និងសមត្ថកិច្ចពាក់ព័ន្ធព្យាយាមពន្យល់ទើបព្រមទៅ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា បំណងរបស់ពួកសមត្ថកិច្ចគឺហៅស្ត្រីនោះឲ្យទៅផ្តល់សំណាករកមេរោគកូវីត១៩ និងធ្វើចត្តាឡីស័ក ព្រោះប្តីរបស់គាត់រកឃើញមានវិជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅសម្រាកព្យបាលហើយ ។ ហេតុនេះ ត្រូវយកស្ត្រីជាប្រពន្ធនិងកូន ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺដោយទៅយកសំណាករកកូវីដ-១៩ បន្តទៀត ដោយសមត្ថកិច្ចបានពន្យល់ហេតុផលទើបស្ត្រី នោះយល់ព្រមឡើងឡាន ទៅពិនិត្យសុខភាព ផ្តល់សំណាក់ និងធ្វើចត្តាឡីស័កចំនួន១៤ ថ្ងៃ៕

ស្រ្តីរឹងទទឹងមិនព្រមសហការជាមួយសមត្ថកិច្ច
ស្រ្តីរឹងទទឹងមិនព្រមសហការជាមួយសមត្ថកិច្ច
ស្រ្តីរឹងទទឹងមិនព្រមសហការជាមួយសមត្ថកិច្ច
ស្រ្តីរឹងទទឹងមិនព្រមសហការជាមួយសមត្ថកិច្ច
សមត្ថកិច្ចចុះទៅយកស្តី្រខាងលើ
សមត្ថកិច្ចចុះទៅយកស្តី្រខាងលើ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T