រស់ខំសាងឈ្មោះ ទីបំផុតស្លាប់ព្រោះកូវីដ១៩​ ធ្វើឲ្យ​ទិដ្ឋភាពបុណ្យសពតារាកំប្លែងថៃ Kom កម្សត់យ៉ាងនេះ

//s9.kh1.co/db/dbab621fb3f303be69addd2fa2eddcf8038cc378.jpg
តារា & កម្សាន្ដ

 ៣០-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កូវីដ សាហាវពេកហើយ រស់នៅខំប្រឹងកសាងឈ្មោះ ចុងក្រោយបែរ ជាត្រូវផុតពីផែនដី ដោយគ្មានញាតិមិត្ត ណាម្នាក់ជូនដំណើរសោះ

ថៃ៖ យោងតាម សារព័ត៌មានថៃ បានបញ្ជាក់ប្រាប់ យ៉ាងច្បាស់ថា តារាកំប្លែងថៃឈ្មោះ Kom Chauncheun ត្រូវបានស្លាប់ ព្រោះជំងឺកូវីដ១៩ វាយលុកខ្លាំង កាលពីព្រឹកថ្ងៃទី ៣០ មេសា ២០២១ កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ បើតាមការបញ្ជាក់របស់កូនស្រីតារាកំប្លែងរូបនេះ បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានប្រាប់ តាមទូរសព្ទ នៅម៉ោង២អាធ្រាត កន្លងទៅថា ឪពុករបស់ខ្លួន មានអាការៈធ្ងន់ធ្ងរបាត់ទៅហើយ តែអ្វីដែលកូនស្រី កាន់តែសោកស្តាយបំផុតនោះ គឺ មានតែខ្លួន និងស្វាមីប៉ុណ្ណោះ ដែលត្រូវអនុញ្ញាតឲ្យ ចូលរួមពិធីបូជានេះ ខណៈដែលម្តាយ បានរកឃើញវិជ្ជមានកូវីដ និងប្អូនប្រុស បានកំពុងតែធ្វើ ចត្តាឡីស័ក មិនតែប៉ុណ្ណោះ ញាតិមិត្តក៏មិនអាចចូលរួមបានដែរ។

គួរបញ្ជាក់ថា សពនេះ តម្រូវឲ្យបូជា ក្នុងរយៈពេល២៤ម៉ោង ដោយសពត្រូវបាន បញ្ជូនទៅដល់វត្ត នៅម៉ោង៣រសៀល មុននេះបន្តិច ដោយមានតែ វត្តមានក្រុមគ្រូពេទ្យជំនាញ និង សមាជិកគ្រួសារ តែ២នាក់គត់៕

បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T