The Rock ក្លាយជាតារារកចំណូលបានច្រើនជាងគេក្នុងបណ្ដាញសង្គម

//s9.kh1.co/06/066304bec88c429111070416ea7fae09b6cba806.jpg
តារា & កម្សាន្ដ

 ៣០-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តារាកីឡាកាសនិងជាតារាសម្តែង The Rock រកចំណូលបានច្រើនជាងគេបំផុត នៅលើបណ្តាញសង្គម Instagram

កម្សាន្ត៖ ដោយបានវ៉ាដាច់តារាម៉ូដែល Kylie Jenner តារាសម្តែង និងជាតារាកីឡាកាសរាងសង្ហាសាច់ដុំធំៗ The Rock ឬមានឈ្មោះពេញថា Dwayne Johnson បានឈោងចាប់យកតំណែងជាតារាដែលរកចំណូលបានខ្ពស់ជាងគេបំផុតនៅលើបណ្តាញសង្គម Instagram ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមក្រុមហ៊ុនទីផ្សារព័ត៍មានសង្គម Hopper HQ បានឱ្យដឹងថា តារាសម្តែងក៏ដូចជាតារាកីឡាកាសដ៏មានប្រជាប្រិយភាពមានតម្លៃខ្លួនខ្ពស់ ចំពោះការផ្សាយពាណិជ្ជកម្មខ្ទង់១លាន់ដុល្លារសម្រាប់ការផ្សាយនិមួយៗនៅលើបណ្តាញសង្គម Instagram។ ដោយក្នុងនោះ The Rock មានអ្នក Follower រហូតដល់ទៅ ១៨៩លាននាក់ ដែលមានចំនួនលើសអ្នក Follower របស់លោក Kylie Jenner មានអ្នកFollower ចំនួន១៨៤ លាននាក់។

យោងតាមសាព័ត៍មាន Fox News, ក្រុមហ៊ុន Hopper HQ បានចាប់ផ្តើមប្រមូលបញ្ជីនៃតារាដែលទទួលបានប្រាក់ចំណូលច្រើនបំផុតប្រចាំឆ្នាំ​២០១២ ដោយបានសាកសួរអំពីចំនួនទឹកប្រាក់របស់ពួកគេផងដែរ។ ហើយតារាទាំងនោះ ជាធម្មតាតែងពិភាក្សាជាមួយនឹងក្រុមហ៊ុនដែលផ្តល់នូវការផ្សព្វផ្សាយផងដែរ ថាការផ្សាយណាមួយគួរត្រូវបានគិតក្នុងតម្លៃណា សម្រាប់ផ្សាយពីផលិតផលនៅលើបណ្តាញសង្គម។

តារាម៉ូដែលស្រី Kylie Jenner មានអាយុ ២២ឆ្នាំ រកបានចំណូលពីការផ្សព្វផ្សាយពីផលិតនៅបណ្តាញសង្គមរហូតដល់ទៅ ៩៨៦,០០០ ដុល្លារសហរដ្ឋអាមេរិក។

សម្រាប់តារាដែលទទួលបានចំណូលច្រើនខ្ពស់ដោយសារការផ្សព្វផ្សាយពាណិជ្ជកម្ម មានដូចជា កីឡាករបាល់ទាត់ Christian Ronaldo តារាចម្រៀងស្រី Kim Kardashian និង​តារាចម្រៀងPop Ariana Grande។

ព័ត៍មានដែលថា Dwayne Johnson ឬ The Rock មានចំណូលកប់ពពកនោះគ្មានអ្វីគួរភ្ញាក់ផ្អើលឡើយ ព្រោះតារារូបនេះ រកបានប្រាក់យ៉ាងពីវ័យថតខ្សែភាពហូលីវូដដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងចំណោមតារាផ្សេងទៀត ខណៈដែលលោកមានវ័យត្រឹមតែ៤៨ឆ្នាំប៉ុណ្ណោះ នេះបើតាមទស្សនាវដ្ដីForbes៕   

The Rock
The Rock
The Rock
The Rock
The Rock
The Rock
The Rock
The Rock
The Rock
The Rock
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T