ក្តៅៗ រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញផែនទីថ្មី ដោយបន្ថែមតំបន់ទាំងនេះ ជាតំបន់លឿងទុំ ​និងតំបន់ក្រហមនៅក្នុងខណ្ឌទួលគោក

//s9.kh1.co/23/2327a022f144adc1a34923e36c4c3c9342113a74.jpg
សង្គម

 ៣០-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ក្តៅៗ រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញផែនទីថ្មីដោយបន្ថែមតំបន់ទាំងនេះ ជាតំបន់លឿងទុំ ​និងតំបន់ក្រហមនៅក្នុងខណ្ឌទួលគោក

រាជធានីភ្នំពេញ៖ យោងតាមការឱ្យដឹងពីរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រដ្ឋបាលបានបន្ថែមតំបន់មួយចំនួន ជាតំបន់ក្រហម និងតំបន់លឿងទុំ ដែលស្ថិតនៅក្នុងខណ្ឌទួលគោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ តំបន់ទាំងនោះ មានភូមិ១៧ និងភូមិ២២ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជាតំបន់លឿង និង ភូមិ២៣ នៃសង្កាត់បឹងកក់ទី២ និង ភូមិ១០ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោកជាតំបន់ក្រហម។

ជាមួយគ្នានោះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សុពលភាពនៃការបន្ថែមតំបន់ទីតាំងទាំងប៉ុន្មាននេះ ជាតំបន់លឿងទុំ និង តំបន់ក្រហម ត្រូវចាប់អនុវត្តរយៈពេល៦ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១៕

តំបន់កំណត់បន្ថែមក្នុងខណ្ឌទួលគោក
តំបន់កំណត់បន្ថែមក្នុងខណ្ឌទួលគោក
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T