ដំណឹងល្អ! ទីតាំងចាក់វ៉ាក់សាំង សម្រាប់ប្រជាពលរដ្ឋក្នុងខណ្ឌទាំង៤ នៃតំបន់ក្រហម បានរៀបចំរាល់រាល់ហើយ

//s9.kh1.co/c2/c2448b9405da846678d57f4eccf55efe5f17737d.jpg
សង្គម

 ៣០-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ស្អែកនេះ ប្រជាពលរដ្ឋក្នុងខណ្ឌទាំង៤នេះ នឹងត្រូវបានទទួលវ៉ាក់សាំងដំបូងគេ ក្នុងចំណោម តំបន់បិទខ្ទប់ផ្សេងទៀត ក្នុងរាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ៣០ មេសា ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវ សេចក្តីប្រកាសព័ត៌មាន នូវយុទ្ធនាការ នៃការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងខណ្ឌទាំង៤ នៃតំបន់ក្រហម ដំបូងគេ នៅថ្ងៃទី ០១ ឧសភា ស្អែកនេះហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទីតាំង ត្រៀមចាក់ជូនប្រជាពលរដ្ឋ រាល់រួចហើយ ដែលខណ្ឌទាំង៤នោះ មានដូចជា ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធនិ៍សែនជ័យ និងខណ្ឌកំបូល។

គួរបញ្ជាក់ថា ខណ្ឌទាំំង៤ក្នុងតំបន់ក្រហមនេះ ត្រូវបានដំណើរការចាក់វ៉ាក់សាំង ដំបូងគេបែបនេះ ក៏ព្រោះតែ ក្នុងខណ្ឌទាំងនេះ គឺមានចំនួនកម្មករ កម្មការិនី ជាច្រើនកំពុងស្នាក់នៅ ព្រោះប្រសិនបើ មានការឆ្លងនោះ នឹងពិបាកគ្រប់គ្រងជាក់ជា មិនខាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T