ហ្វេនៗរំភើបមិនស្ទើរ! ក្រោយ Hawkeye បង្ហាញឈុតពណ៌ស្វាយថ្មីរបស់ខ្លួនកាន់តែដូចទៅក្នុង Comic ដើមរបស់គេ

//s9.kh1.co/3c/3c6fa6160e845288a18f499fdbb4afd42ece2f73.png
តារា & កម្សាន្ដ

 ៣០-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តោះមកមើលឈុតថ្មីរបស់កំពូលវីរបុរសពូកែបាញ់ព្រួញ Hawkeye បន្តិចមើល

បរទេស៖ លោកអ្នកប្រិយមិត្តប្រាកដជាបានស្គាល់មកហើយនូវកំពូលវីរបុរសរបស់ Marvel ដែលជាមនុស្សធម្មតាប៉ុន្តែមានសមត្ថភាពពូកែបាញព្រួញជាសមាជិកម្នាក់របស់ Avenger ម្នាក់ដែរនោះគឺ Clint Barton ឬមានឈ្មោះជា Hero ថា Hawkeye សម្ដែងដោយលោក Jeremy Renner បើប្រៀបធៀបសមាជិកដើមទាំង ៦នាក់របស់ Avenger វីរបុរសមួយរូបនេះពុំសូវទទួលបានការចាប់អារម្មណ៍ខ្លាំងឬត្រូវបានលើកតំកើនច្រើនឡើយ ក៏ប៉ុន្តែពេលនេះ Hawkeyes មានខ្សែភាពយន្តទោលផ្ទាល់ខ្លួន ហើយដែលនឹងបង្ហាញវត្តមានបន្តជំនាន់របស់គេថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Logo រឿង Hawkeye
Logo រឿង Hawkeye
រូបលោក Jeremy Renner សម្ដែងជា Clint Barton/Hawkeye
រូបលោក Jeremy Renner សម្ដែងជា Clint Barton/Hawkeye
រូបលោក Jeremy Renner សម្ដែងជា Clint Barton/Hawkeye និង Hailee Steinfeld សម្ដែងជា New Hawkeye
រូបលោក Jeremy Renner សម្ដែងជា Clint Barton/Hawkeye និង Hailee Steinfeld សម្ដែងជា New Hawkeye

ទោះជាយ៉ាងណា វត្តមានរបស់ Hawkeye នៅក្នុងខ្សែភាពយន្តផ្សេងៗ របស់ MCU យើងសង្គេតឃើញថាតួអង្គ Hawkeye ពុំមានឯកសណ្ឋានឬឈុត Hero របស់ខ្លួនដូចទៅក្នុង Comics ឡើយពោលគឺយើងភាគច្រើនឃើញវត្តមានរបស់គេក្នុងឈុតពណ៌ខ្មៅជាជាងពណ៌ស្វាយដែលជាពណ៌តំណាងឱ្យ Hawkeye នៅក្នុង Comics។

រូបលោក Jeremy Renner សម្ដែងជា Clint Barton/Hawkeye
រូបលោក Jeremy Renner សម្ដែងជា Clint Barton/Hawkeye
Hawkeye 
Hawkeye 
Hawkeye 
Hawkeye 

យ៉ាងណាមិញ នាថ្មីៗក្រោយពីការប្រកាសថាបានបញ្ចប់នៃការថតពេលនេះប្រិយមិត្តអ្នកគាំទ្រ Hawkeye ពិតសប្បាយចិត្តពេកក្រៃជាថ្មីក្រោយពីបានឃើញឈុតថ្មីរបស់ Hawkeye តាមរយៈរូបភាពក្រៅឆាកថ្មីដែលវាគឺពិតជាមានលក្ខណៈដូចទៅនឹង Comic មែនទែន ថែមទាំងបានបញ្ចូលពណ៌ស្វាយដែលតំណាងឱ្យតួអង្គនេះផងដែរ៕

រូបភាពពីក្រៅឆាកដែលបង្ហាញឈុតថ្មី
រូបភាពពីក្រៅឆាកដែលបង្ហាញឈុតថ្មី
Hawkeye Comic
Hawkeye Comic
Hawkeye នៅក្នុងហ្គេម 
Hawkeye នៅក្នុងហ្គេម 
Hawkeye Comic
Hawkeye Comic
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T