អត់ញញើតសោះ! គូស្នេហ៍មួយគូនេះ ចិញ្ចឹមតោភ្នំ និងរួមរស់ក្នុងផ្ទះតែមួយដូចគ្រួសារ

//s9.kh1.co/99/99e17f3984e580c82510aec73e5db0432aebb307.jpg
សង្គម

 ២៩-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Aleksandr និងគូស្នេហ៍របស់លោក គឺនាង Maria មកពីទីក្រុង Penza ប្រទេសរុស្ស៊ី បានរួមរស់ជាមួយតោភ្នំដ៏ធំមួយក្បាល ប្រភេទពូជ Cougar យ៉ាងមានសេចក្ដីសុខអស់រយៈពេលយូរឆ្នាំមកហើយ។

រុស្ស៊ី៖ លោក Aleksandr និងគូស្នេហ៍របស់លោក គឺនាង Maria មកពីទីក្រុង Penza ប្រទេសរុស្ស៊ី បានរួមរស់ជាមួយតោភ្នំដ៏ធំមួយក្បាល ប្រភេទពូជ Cougar យ៉ាងមានសេចក្ដីសុខអស់រយៈពេលយូរឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គូស្នេហ៍មួយគូនេះ តែងតែមានចិត្តស្រលាញ់សត្វឆ្មា និងមិនដែលមានគំនិតចង់រួមរស់ផ្ទះតែមួយជាមួយនឹងតោភ្នំឡើយ។ តែកាលពីឆ្នាំ២០១៦ ពួកគេទាំងពីរ បានឮថាមានតោមួយក្បាល នៅឯសួនសត្វក្នុងស្រុក ត្រូវការការយកចិត្តទុកដាក់ពីខាងវេជ្ជសាស្ត្រយ៉ាងខ្លាំង។ ដូច្នេះ ពួកគេបានចុះទៅដល់ទីតាំងផ្ទាល់ និងមានចិត្តអាណិតអាសូរទៅកាន់តោភ្នំ ក៏សម្រេចចិត្តផ្លាស់ប្ដូរជីវិតវាតែម្ដង។

ទន្ទឹមនឹងពេលនោះដែរ ពួកគេ បានគិតថា ប្រសិនបើមិនជួយសង្គ្រោះតោភ្នំទេ វាអាចនឹងបាត់បង់ជីវិត ហើយខាងសួនសត្វ ប្រាកដជាមិនអនុញ្ញាតឲ្យយកទៅចិញ្ចឹមទៀត។ តែអ្វីដែលនឹកស្មានមិនដល់ នៅពេលដែលពួកគេសុំទិញវា ស្រាប់តែខាងសួនសត្វយល់ព្រម ដោយគ្មានបញ្ហាឡើយ។ ទីបំផុត ពួកគេបាននាំយកវាទៅនៅផ្ទះជាមួយ និងជួយព្យាបាលរហូតដល់មានសុខភាពល្អឡើងវិញ ហើយបន្ទាប់មកទៀត ក៏ជួសជុលផ្នែកមួយចំនួននៃផ្ទះ ដើម្បីងាយស្រួលឲ្យវារស់នៅផងដែរ។

ចំពោះការយកតោភ្នំមករស់នៅជាមួយ មិនមានសុវត្ថិភាពឡើយ ដូច្នេះ ពួកគេរកបានគ្រូបង្វឹកសុនកម្នាក់ ឲ្យមកជួយបង្វឹកតោភ្នំ ដែលជាលទ្ធផលមានភាពល្អយ៉ាងខ្លាំង ដោយតោភ្នំអាចស្ដាប់បង្គាប់ឲ្យវា អង្គុយ នៅឲ្យស្ងៀម និង ហៅមកក្បែរផងដែរ។

បើនិយាយពីការលំបាកវិញ គូស្នេហ៍មួយគូនេះ បានរៀបរាប់ដែរថា ពួកគេមិនអាចធ្វើដំណើរកម្សាន្តទៅណា​ ឬជួបជុំជាមួយមិត្តភក្ដិបានទៀត ដូចពីមុនទេ។ ហើយចំណែកការចំណាយវិញ ក្នុងមួយខែអស់ចំនួន ចាប់ពី៦០០ដុល្លារអាមេរិកឡើងទៅ សម្រាប់សាច់ឆៅរបស់តោភ្នំ។

យ៉ាងណាមិញ តោភ្នំមួយក្បាលខាងលើនេះ ក៏មានភាពល្បីល្បាញនៅលើបណ្ដាញអ៊ីនធើណេតផងដែរ ដែលម្ចាស់របស់វាទាំងពីរ បានផលិតជាវីដេអូបង្ហោះទៅលើយូធូប ហើយមកទល់ពេលនេះ មានអ្នកតាមដានរាប់សែនឯណោះ៕

ចង់បានព័ត៌មានរហ័ស សូមចុច: https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖

  លោក Aleksandr និង Maria ហើយនឹងតោភ្នំ
  លោក Aleksandr និង Maria ហើយនឹងតោភ្នំ
 លោក Aleksandr និង Maria ហើយនឹងតោភ្នំ
 លោក Aleksandr និង Maria ហើយនឹងតោភ្នំ
 លោក Aleksandr និងតោភ្នំ
 លោក Aleksandr និងតោភ្នំ
តោភ្នំ
តោភ្នំ
 លោក Aleksandr និង Maria ហើយនឹងតោភ្នំ
 លោក Aleksandr និង Maria ហើយនឹងតោភ្នំ
តោភ្នំ
តោភ្នំ
 លោក Aleksandr និង Maria ហើយនឹងតោភ្នំ
 លោក Aleksandr និង Maria ហើយនឹងតោភ្នំ
 លោក Aleksandr និង Maria ហើយនឹងតោភ្នំ
 លោក Aleksandr និង Maria ហើយនឹងតោភ្នំ
 លោក Aleksandr និង Maria ហើយនឹងតោភ្នំ
 លោក Aleksandr និង Maria ហើយនឹងតោភ្នំ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T