រកឃើញស្រ្តីពីរនាក់ វិជ្ជមានកូវីដ១៩ បន្ទាប់ពីចូលរួមពិធីបុណ្យសព និងមានពាក់ព័ន្ធមនុស្សផ្សេងទៀត

//s9.kh1.co/b6/b6f4a04797f9308b21ecab762cf21e21f08e37df.jpg
សង្គម

 ២៩-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តព្រះសីហនុ៖ ស្រ្តីពីរនាក់រកឃើញវិជ្ជមានកូវីដ១៩ បន្ទាប់ពីចូលរួមពិធីបុណ្យសព និងមានពាក់ព័ន្ធមនុស្សផ្សេងទៀត

ខេត្តព្រះសីហនុ៖ យោងតាមការបញ្ជាក់ឱ្យដឹងពីរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា នៅវេលាម៉ោង ២៖០០នាទីរសៀល ថ្ងៃទី២៨ ខែមេសានេះ មានស្ត្រី ២នាក់ គឺ ធើង ពៅ (ជើង ពៅ) អាយុ ៤៥ឆ្នាំ និង ឈ្មោះ ប៊ុន ផា ភេទស្រី អាយុ៥៥ឆ្នាំ​ ស្នាក់នៅក្រុមទី១៤​ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានចូលរួមពិធីដង្ហែសពជីដូនទៅបូជា នៅវត្តឥន្ទញ្ញាណ (វត្តក្រោម) សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ បន្ទាប់ពីដង្ហែរសពចប់ នៅម៉ោង៣៖០០ នាទី ស្ត្រីទាំងពីរនាក់ខាងលើ បានទៅសាលាបឋមសិក្សាផ្សារលើ ដើម្បីផ្តល់វត្ថុសំណាកវិភាគរកវីរុសកូវីដ១៩។ តាមលទ្ធផលចេញមក បង្ហាញថា ស្ត្រីឈ្មោះ ធើង ពៅ និង ស្ត្រីឈ្មោះ ប៊ុន ផា មានផ្ទុកវីរុសកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមពិធីបុណ្យនេះ ឬធ្លាប់ប្រាស្រ័យទាក់ទងជាមួយស្ត្រីទាំងពីរខាងលើ ប្រញាប់រួសរាន់ទៅផ្តល់សំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩៕

សូមអាចសេចក្តីប្រកាសព័ត៍មានលម្អិតខាងក្រោម៖

សេចក្តីប្រកាសព័ត៍មាន
សេចក្តីប្រកាសព័ត៍មាន
https://s9.kh1.co/__image/w=650,h=377,q=100/b6/b6f4a04797f9308b21ecab762cf21e21f08e37df.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T