ក្ដៅៗ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាបុគ្គលិកផ្នែកដឹកជញ្ជូន ហាងលក់គ្រឿងសមុទ្រមួយកន្លែងនេះ

//s9.kh1.co/d6/d6ff025bd81573b022ff73e769dd6866ca403eda.jpg
សង្គម

 ២៨-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អនុគណៈកម្មការ ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ជាបុគ្គលិកធ្វើការ ខាងផ្នែកដឹកជញ្ជូន នៅហាងលក់គ្រឿងសមុទ្រ រតនាស្រីទូច ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១០ ផ្លូវ២៨១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី ២៨ ខែមេសានេះ បានឱ្យដឹងថា អនុគណៈកម្មការ ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ជាបុគ្គលិកធ្វើការ ខាងផ្នែកដឹកជញ្ជូន និងបានប៉ះពាល់មនុស្សជាច្រើន (អ្នកក្នុងហាង) នៅហាងលក់គ្រឿងសមុទ្រ រតនាស្រីទូច ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១០ ផ្លូវ២៨១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលបានទៅ ឬទទួលកញ្ចប់អីវ៉ាន់ពីទីតាំងខាងលើនេះ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

ចង់ដឹងព័ត៌មានបន្ថែម សូមចុច៖ https://t.me/khmerload

ហាងលក់គ្រឿងសមុទ្រ រតនាស្រីទូច
ហាងលក់គ្រឿងសមុទ្រ រតនាស្រីទូច

ប្រភពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T