រំភើបជំនួស! សកម្មភាព បង្ហាញអារម្មណ៍ពិតៗ របស់អ្នកជំងឺកូវីដ ក្រោយទទួលលទ្ធផលអវិជ្ជមាន (មានវីដេអូ)

//s9.kh1.co/47/471b9eadbbce865d04efb530184a885ee5ac0426.jpg
សង្គម

 ២៨-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

គ្រាន់តែ ទទួលបានលទ្ធផលតេស្តអវិជ្ជមានភ្លាម ក្រុមគ្រូពេទ្យជំនាញ បានរៀបចំ ឲ្យអ្នកជំងឺសះស្បើយ ទាំងអស់ បានត្រលប់ទៅផ្ទះវិញ

រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីយប់ថ្ងៃទី ២៧ មេសា ២០២១ កន្លងទៅនេះ អ្នកជំងឺកូវីដ១៩ ដែល បានកំពុងសម្រាកព្យាបាល នៅមណ្ឌលព្យាបាល កោះពេជ្រ ចំនួន ៨៣៤នាក់ ត្រូវបានរកឃើញអវិជ្ជមានកូវីដ១៩ ខណៈនោះ ក្រុមគ្រូពេទ្យជំនាញ ក៏បានរៀបចំសម្រួលឲ្យ អ្នកសះស្បើយទាំងអស់ បានត្រលប់ទៅផ្ទះ ភ្លាមៗ មិនតែប៉ុណ្ណោះ គ្រូពេទ្យក៏បាន ណែនាំឲ្យ អ្នកសះស្បើយទាំងនោះ ឲ្យដាក់ខ្លួន ដាច់ដោយឡែកនៅក្នុងផ្ទះ របស់ពេល ១៤ថ្ងៃបន្ត ហើយនឹងត្រលប់មកធ្វើតេស្ត សាជាថ្មីនៅថ្ងៃទី ១៣ ឧសភា ម្តងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ មហាជន ហាក់សម្តែងចិត្ត រំភើបញាប់ញ័រជំនួស ខណៈអ្នកជំងឺ នៅលើគ្រែដង្ហែគ្នា បានអង្គុយស្តាប់លទ្ធផល ស្ទើរតែមិនហ៊ានដកដង្ហើម ហើយបានលោតសប្បាយរីករាយ ខ្លះខលប្រាប់អ្នកផ្ទះភ្លាមៗ ខ្លះរត់អោបគ្នា ខ្លះស្រែកហ៊ោ មើលទៅពិតជា រំភើបជំនួស។

មួយវិញទៀត អ្នកជំងឺដែលសះស្បើយ បានបង្ហាញអារម្មណ៍ ពេញចិត្តនឹង ការយកចិត្តទុកដាក់ដ៏ ដិតដល់ របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋ បំពេញ ការហូបចុកទាំង ៣ពេល រៀងរាល់ថ្ងៃ មិនឲ្យខ្វះខាត មានទាំងសម្ល សាច់ បង្អែម លើសពីនេះទៅទៀត ពួកគាត់ក៏បន្ថែមថា ប្រសិនបើខ្វះ គ្រូពេទ្យនឹងបំពេញបន្ថែម មិនឲ្យអ្នកជំងឺហូបមិនគ្រប់ឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T