បច្ចេកវិទ្យា 35 ចំណុចរបស់រថយន្ត ដែលមិនគួរមើលរំលងមុនសម្រេចចិត្តទិញរថយន្ត SUV ខ្ទង់ 6 ម៉ឺនដុល្លារជាង!

//s9.kh1.co/6d/6d33bfb2e5948fbc002ec75891abf58e3c65f019.jpg
បច្ចេកវិទ្យា

 ២៨-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រោយពីរដ្ឋាភិបាលកម្ពុជា បានកែសម្រួលពន្ធនៃការនំាចូលរថយន្ត SUV យើងសង្កេតឃើញថាតម្លៃនៃរថយន្ត SUV

ភ្នំពេញ៖ ក្រោយពីរដ្ឋាភិបាលកម្ពុជា បានកែសម្រួលពន្ធនៃការនំាចូលរថយន្ត SUV យើងសង្កេតឃើញថាតម្លៃនៃរថយន្ត SUV មានការថយចុះគួរឲ្យកត់សម្គាល់ ហើយសន្ទុះនៃការគាំទ្រ និងការនាំចូលរថយន្ត SUV ក៏មានការកើនឡើងជាលំដាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងថ្វីត្បិតតែតម្លៃនៃរថយន្ត SUV មានភាពធូរថ្លៃជាងមុនក៏ពិតមែន ប៉ុន្តែការជ្រើសរើសរថយន្ត SUV យកមកប្រើប្រាស់ឲ្យស័ក្តិសមនឹងតម្លៃ ក៏ដូចជាតម្រូវការប្រចាំថ្ងៃរបស់លោកអ្នក គឺពិតជាសំខាន់ណាស់ ដូច្នេះអតិថិជនទាំងអស់មុននឹងសម្រេចទិញរថយន្ត SUV យកមកប្រើប្រាស់គួរគប្បីយល់ឲ្យច្បាស់ពីតម្រូវការរបស់ខ្លួន និងស្វែងយល់អំពីសមត្ថភាព ប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យា ភាពបត់បែននៃការបើកបរបានទាំងផ្លូវក្រុង និងផ្លូវ Off-Road និងភាពធន់រឹងមាំអាចជំនះនូវឧបសគ្គផ្សេងៗជាដើម។

ដោយឡែកថ្មីៗនេះយើងសង្កេតឃើញថាមានរថយន្ត SUV មួយប្រភេទដែលកំពុងទទួលបានគាំទ្រយ៉ាងពេញទំហឹងពីសំណាកប្រជាជនកម្ពុជានោះគឺរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី ដែលជារថយន្តដែលបានបំពាក់នូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយដែលអាចលោកអ្នកបើកបរបានគ្រប់ស្ថានភាពផ្លូវ។

  រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី  
  រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី  

រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី នេះជាប្រភេទ Luxury និង Off-Road SUV ដែលទទួលបានការស្វាគមន៍ពីអតិថិជនចំពោះទំនុកចិត្ត ប្រព័ន្ធជើងក្រោម ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាច្រើនលើសគេផងដែរ។ មានបងប្អូនមួយចំនួនបានប្រៀបធៀបរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីនេះទៅនឹងដៃគូប្រកួតប្រជែង ដែលមានតម្លៃប្រហាក់ប្រហែល ដូច្នេះហើយទើបថ្ងៃនេះយើងខ្ញុំសូមមកណែនាំបងប្អួនឲ្យជ្រាបកាន់តែច្បាស់មុននឹងសម្រេចចិត្តទិញរថយន្តតម្លៃខ្ទង់ 6ម៉ឺនជាងយកទៅប្រើប្រាស់។

តោះចង់ដឹងថារថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី មានចំណុចពិសេសអ្វីខ្លះនោះ សូមតាមដានចំណុចទាំង 35 នេះ៖

1. ចំណុចដំបូងគេនោះគឺ ម៉ាស៊ីនដ៏ស្ទុះ 2.0L Bi-Turbo ជំនាន់ថ្មី ដែលអាចឲ្យរថយន្តនេះផលិតនូវកម្លាំងសេះរហូតដល់ទៅ 213PS និងកម្លាំងរមួល 500 Nm
2. ប្រអប់លេខ 10 វគ្គអូតូជំនាន់ថ្មី ដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូធ្វើឲ្យការបើកបរចូលលេខមានភាពរលូនជាងមុន (10-Speed Automatic)

  រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី  
  រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី  

3. សម្រាប់ការបង់ពន្ធផ្លូវ គឺត្រឹមតែ 20ម៉ឺនរៀលប៉ុណ្ណោះ
4. ទម្ងន់សរុបរបស់រថយន្តគឺ 2,384 គីឡូក្រាម
5. តួរថយន្តផលិតពីដែកថែបដ៏រឹងមាំ ជាពិសេសមានបន្ថែមជូននូវដែកថែបពិសេសចំនួន 2 ដើមនៅទា្វរទាំងសងខាង (Ultra-High-Strength Boron Steel Side Impact Beam Bar)
6. កាប៊ីនក្នុងមានភាពធំទូលាយ ផ្តល់ជូននូវផាសុកភាព និងមិនងាយពុលឡាន (Spacious Interior Design)
7. គម្លាតកង់មុខ និងកង់ក្រោយ 2850mm ដែលធ្វើឲ្យរថយន្តនេះកាន់តែមានលំនឹងល្អ
8. អាចចុះទឹកជម្រៅ 800mm លើសគេ (800mm Water Wading)

រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី
រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី

9. យ៉ាន់កង់បែបស្ព័រទំនើបទាន់សម័យដែលមានទំហំរហូតដល់ 20 អ៊ីញ (20” Alloy Wheel)

  រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី  
  រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី  

10. ផ្លិតទឹកអូតូ (Rain Sensing Wipers)
11. គម្របដំបូលម៉ាស៊ីនប្រើប្រាស់ជាប្រភេទជន្ទល់បូមងាយស្រួលក្នុងការបើក/បិទ
12. ប្រព័ន្ធបើកឃ្លុបក្រោយដោយគ្រាន់តែគ្រវាសជើង (Hands-Free Liftgate)
13. សេនស័រជុំវិញរថយន្តរហូតដល់ទៅ 10គ្រាប់ (10 Sensors)
14. តាបឡូស្បែកប្រណិតទាន់សម័យបង្កប់ជាមួយថ្នេរដេរពណ៍ទឹកក្រូច ស័ក្តិសមជាមួយពណ៍ស្បែកពណ៍ការ៉ុត (Leather Dashboard and Cognac Leather Seats)

  រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី  
  រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី  

15. កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera)
16. ចង្កូតបូមអេឡិចត្រូនិចដែលមានលក្ខណះធូរងាយស្រួលបើកបរ Electric Power-Assisted Steering (EPAS)

17. ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្ត
18. អេក្រង់ Touch Screen 8 អ៊ីញ ផ្តល់នូវរូបភាពច្បាស់ល្អ (8” Touch Screen)

  រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី  
  រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី  

19. បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីសម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (New SYNC 3 Technology)
20. ដំបូលកញ្ចក់ធំអាចបិទ/បើកបាន (Panoramic Moonroof)
21. រន្ធសាកកម្លាំង 12V និងរន្ធសាក Laptop កម្លាំង 230V (12V Invertor / 230V Invertor)

  រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី  
  រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី  

22. អាចប្តូរភ្លើងពណ៍លំអរក្នុងរថយន្តបានរហូតដល់ 7 ពណ៍ (Ambient Lighting)
23. ចុចប៊ូតុងបត់កៅអីជួរទី៣ ដោយស្វ័យប្រវត្ត (Power Fold 3rd Row Seats)
24. ប្រព័ន្ធរ៉ាដាផ្នែកខាងមុខចាប់យកឧបសគ្គ
25. ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត (Parallel Parking Assist)

  រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី  
  រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី  

26. ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)
27. ប្រព័ន្ធបន្ថយល្បឿន និងរក្សាគម្លាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control)
28. ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សម្រាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)
29. ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)
30. ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង (Blind Spot Information System)
31. ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ពេលចេញពីចំណតផ្នែកខាងក្រោយរថយន្ត (Cross Traffic Alert)
32. ប្រព័ន្ធគ្រប់គ្រងសម្ពាធកង់ (Tire Pressure Monitoring System)
33. ប្រព័ន្ធសម្រាប់កំណត់ល្បឿនអតិបរមាពេលបើកបរ (MyKey​​​ System)
34. ប្រព័ន្ធទប់លំនឹងពេលចុះចំណោត (Hill Descent Control)
35. ចំណុចចុងក្រោយដែលអស្ចារ្យបំផុតសម្រាប់ Ford Everest នោះគឺប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Terrain Management System)ដែលអាចលោកអ្នកជ្រើសរើសតាម Mode ទៅតាមស្ថានផ្លូវដូចជា៖ ការបើកបរនៅលើផ្លូវធម្មតា ផ្លូវដែលមានស្ថានភាពព្រិល/មានគ្រួស/មានស្មៅច្រើន ផ្លូវដីខ្សាច់ និងផ្លូវដែលមានដុំថ្មធំៗ។

ក្រៅពីចំណុចពិសេសទាំង 35 ដែលលើសពីដៃគូប្រកួតប្រជែង Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីក៏នៅមានចំណុចផ្សេងៗទៀតជាច្រើន ដែលទាំងអស់នេះគ្រប់គ្រាន់អាចឲ្យរថយន្តនេះជាប់ឈ្មោះជា Luxury Off-Road ដែលទំនើបជាងគេក្នុងទីផ្សារប្រទេសកម្ពុជាយើង។ សម្រាប់តម្លៃវិញគឺកាន់តែពិសេសមិនធ្លាប់មានពីមុនមក និងទិញភ្លាមបានភ្លាមមិនចាំបាច់កក់ទុកមុន​៖

· Ford Everest 2.0L Bi-Turbo 2021 តម្លៃពីមុន $71,000 ចុះមកត្រឹម $68,500 តែប៉ុណ្ណោះ

· Ford Everest 2.0L Bi-Turbo 2020 តម្លៃពីមុន $71,000 ចុះមកត្រឹម $67,000 តែប៉ុណ្ណោះ

តម្លៃថ្មី
តម្លៃថ្មី

សម្រាប់ពណ៌រថយន្តនេះវិញគឺមានរហូតទៅដល់ 7 ពណ៍ដែលមានដូចជា៖ ពណ៍ស, ខ្មៅ, ប្រផេះ, ទឹកប្រាក់ ទឹកមាស ក្រហមស្រទន់ និងក្រហមស្រស់។

ប្រព៏ន្ធអនឡាញ
ប្រព៏ន្ធអនឡាញ

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយ៖
Facebook: http://facebook.com/FordCambodia
Messenger: http://m.me/FordCambodia
Telegram: https://t.me/FordCambodia  
ទំនាក់ទំនងផ្នែកលក់: 078 333 748 | 016 333 785
សាខាព្រះមុន្នីវង្ស: 085 557 760
សាខាទឹកថ្លា: 078 4000 66 
សាខាទួលសង្កែ: 078 990 800 / 087 990 800 
សាខាខេត្តសៀមរាប: 077 666 357
សាខាខេត្តកំពង់ចាម: 092 888 476

ចង់ដឹងថាតើប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយទាំងនេះមានភាពអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូ 2នេះទាំងអស់គ្នាៈ

https://web.facebook.com/295959650502207/videos/288161362738407
https://web.facebook.com/FordCambodia/videos/900442983865677

សូមលោកអ្នកអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ តាមការណែនំារបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T