អតីតភ្នាក់ងាររបស់ Hazard ថាបើសិនគេទៅលេងនៅក្លិបមួយនេះប្រហែលក្លាយជាកីឡាករល្អផ្ដាច់គេក្នុងលោក

//s9.kh1.co/59/59d3395c0876840e85828b3854773ee9b655ed7c.jpg
កីទ្បា

 ២៨-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក Bico ចង់ឲ្យ Hazard ផ្ទេរទៅ Barcelona ជាជាង Real Madrid

អេស្ប៉ាញ៖ លោក John Bico ដែលជាអតីតភ្នាក់ងាររបស់ ខ្សែប្រយុទ្ធ Eden Hazard ជឿជាក់ថាបើសិនកាលណោះ Hazard ចាកចេញពី Chelsea មកចូលរួមជាមួយក្លិបអ្នកមានបុណ្យ Barcelona គឺគេប្រហែលក្លាយជាកីឡាករឆ្នើមផ្ដាច់គេក្នុងលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Eden Hazard
ខ្សែប្រយុទ្ធ Eden Hazard

Bico គិតថា ការផ្ទេររបស់ Hazard ទៅ Real Madrid នេះវាមិនមែនជាគំនិតល្អនោះឡើយព្រោះអ្នកគាំទ្រទាំងអស់សង្ឃឹមខ្ពស់ថារូបគេអាចនឹងមកជំនួស ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលចាកចេញពីក្លិបនៅឆ្នាំ ២០១៨។

ខ្សែប្រយុទ្ធ Eden Hazard
ខ្សែប្រយុទ្ធ Eden Hazard

លោក John Bico បានថ្លែងថា៖

វាជាកំហុសមួយរបស់គេដែលផ្ទេរទៅ Real Madrid នៅពេលនោះ ខ្ញុំដឹងថាវាជាអ្វីដែលបេះដូងគេចង់បានប៉ុន្តែអ្នកក៏ត្រូវរិះគិតពីហេតុផលឲ្យច្បាស់លាស់ដែរ។ គេគួរតែចាកចេញទៅ Real Madrid មុននោះមួយឆ្នាំ ព្រោះពេលដែលគេផ្ទេរទៅគឺនៅឆ្នាំ ២០១៩ ។ ខ្ញុំគិតថាការដែលគេខំព្យាយាមបំពេញចន្លោះរបស់ Ronaldo វាពិតជាដូចកំពុងឡើងភ្នំហិមាល័យទាំងដែលគ្មានអ្វីក្នុងដៃសោះ។ បើសិនជាខ្ញុំនៅធ្វើការឲ្យគេ ខ្ញុំនឹងប្រាប់គេឲ្យទៅ Real Madrid មុននោះមួយឆ្នាំ។

លោក John Bico
លោក John Bico
លោក John Bico

ដោយឡែក លោក Bico ក៏គិតដែរថានៅ Real Madrid គឺក្លិបទាមទារឲ្យកីឡាករមានកាយសម្បទារឹងមាំនិងតម្រូវឲ្យមានការហ្វឹកហាត់ខ្លាំងជាងនៅក្លិបផ្សេងៗទើបលោកគិតថា Barcelona ជាជម្រើសដ៏ត្រឹមត្រូវសម្រាប់កីឡាករសញ្ជាតិប៊ែលហ្ស៊ិករូបនេះ។

ខ្សែប្រយុទ្ធ Eden Hazard
ខ្សែប្រយុទ្ធ Eden Hazard

មនុស្សទាំងអស់មិនបានជាគិតទេថាក្លិប Real Madrid ជាក្លិបធំណាស់ដូច្នេះក្លិបទាមទារឲ្យកីឡាករហ្វឹកហាត់យ៉ាងសកម្ម អ្នកមើលចុះកីឡាករមានទេពកោសល្យដូច James Rodriguez មិនអាចសម្របខ្លួននឹងលក្ខខណ្ឌនៃការហ្វឹកហាត់បានឡើយ ខ្ញុំគិតថា Eden មិនគួរជាកីឡាកររបស់ Real Madrid ទេតែជាកីឡាកររបស់ Barcelona ។ Barcelona ជាក្លិបដែលគេគួរតែផ្ទេរទៅ កន្លែងនោះគឺបាល់ពិតជារត់លឿនជាងកីឡាករទៅទៀត។ នៅ Barcelona គេអាចនឹងមានសេរីភាពលើទីលានច្រើន និងអាចរក្សាបាល់នៅជាប់ជើងបាន ហើយគេប្រហែលក្លាយជាកីឡាករល្អផ្ដាច់គេក្នុងលោក។

លោក John Bico

គួររម្លឹកផងដែរថា ខ្សែប្រយុទ្ធ Eden Hazard ផ្ទេរពី Chelsea ទៅ Real Madrid ក្នុងឆ្នាំ២០១៩ ដោយតម្លៃខ្លួនដល់ទៅ ១៥០លានផោន(ស្មើនឹង២០៨.៦លានដុល្លារ) ប៉ុន្តែពេលផ្ទេរមកទឹកដី Santiago Bernabeu គឺទម្រង់លេងរបស់គេធ្លាក់ចុះខ្លាំងណាស់និងមានបញ្ហារបួសមិនចេះចប់មិនចេះហើយ៕

ខ្សែប្រយុទ្ធ Eden Hazard
ខ្សែប្រយុទ្ធ Eden Hazard

ប្រភពmarca

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T