ខូចណាស់! បុរសរូបនេះ ទាក់ទងគេឯងម្ដង៣៥នាក់ ហើយប្រាប់ថ្ងៃកំណើតខុសគ្នា ដើម្បីបានកាដូច្រើន

//s9.kh1.co/77/77f52aa2c9c82df4c953ffa422442df0b98e1a3d.jpg
សង្គម

 ២៨-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន​ បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយនារីចំនួន៣៥នាក់់ និងទទួលបានកាដូពីពួកគេ។

ជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់ មានឈ្មោះថា Takashi Miyagwa អាយុ៣៩ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួន​ បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយនារីចំនួន៣៥នាក់់ និងទទួលបានកាដូពីពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Miyagwa ជាអ្នកធ្វើការក្រៅម៉ោង ដោយគ្មានទីលំនៅច្បាស់លាស់ និងប្រាប់ពីថ្ងៃកំណើតក្លែងក្លាយរបស់ខ្លួន ទៅកាន់នារីម្នាក់ៗដែលខ្លួនកំពុងទាក់ទង។ ហើយតាមពិតទៅ ថ្ងៃកំណើតរបស់លោកពិតប្រាកដ គឺនៅថ្ងៃទី១៣​ ខែវិច្ឆិកា តែលោកបានប្រាប់គូស្នេហ៍ម្នាក់ថាកើតនៅថ្ងៃទី២២ ខែកុម្ភៈ និងប្រាប់ម្នាក់ទៀតថា នៅក្នុងខែកក្កដា។ ចំណែកអ្នកផ្សេងម្នាក់ទៀត លោកបានប្រាប់ថា នៅក្នុងខែមេសាទៅវិញ។

យោងតាមប្រភពសារព័ត៌មាន SoraNews24 បានឲ្យដឹងថា នារីរងគ្រោះទាំងអស់មានចំនួន៣៥នាក់ ហើយនឹងអាចមានចំនួនកើនឡើងបន្ថែមទៀតផងដែរ។

ទន្ទឹមនឹងនេះដែរ ស្ត្រីទាំងនោះ បានចោទប្រកាន់ទៅកាន់លោក Miyagwa ពីបទឆបោកពួកគេ ក្នុងការយកកាដូថ្ងៃកំណើត ដែលមានដូចជាសម្លៀកបំពាក់ និងសាច់ប្រាក់ជាដើម។

យ៉ាងណាមិញ មកទល់ពេលនេះ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតបន្ដ ដើម្បីស្វែងរកនារីរងគ្រោះដទៃទៀត៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖

  លោក Miyagwa
  លោក Miyagwa
  លោក Miyagwa
  លោក Miyagwa
នារីទាំងបួននាក់ក្នុងចំណោម៣៥នាក់
នារីទាំងបួននាក់ក្នុងចំណោម៣៥នាក់
នារីរងគ្រោះនៅប៉ុស្ដិ៍ប៉ូលិស
នារីរងគ្រោះនៅប៉ុស្ដិ៍ប៉ូលិស
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T