មកដល់ថ្ងៃនេះ មានតែខេត្តមួយនេះប៉ុណ្ណោះដែលមិនទាន់មានករណីឆ្លងវីរុសកូវីដ១៩ ទាល់តែសោះ

//s9.kh1.co/28/28d04096be2996841598ee347a9866065b3e5310.jpg
សង្គម

 ២៨-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

មកដល់ថ្ងៃនេះ ២៥ ខេត្តក្រុងសុទ្ធតែមានករណីឆ្លងកូវីដ១៩ លើកលែងតែខេត្តមួយនេះមិនទាន់ករណីទាល់តែសោះ

យល់ដឹង៖ ក្រោយពីមានព្រឹត្តិការណ៍២០កុម្ភៈរួចមក ប្រទេសកម្ពុជាបានពើបប្រទះជាមួយការរីករាលដាលជាសហគមន៍ទ្រង់ទ្រាយធំជាងព្រឹត្តិការណ៍ណាៗទាំងអស់ ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសនៃកាចសាហាវកូវីដ១៩ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ១៩ រាប់រាយនាក់ជារៀងរាល់ថ្ងៃផងដែរ។ ដោយគិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំនេះ កម្ពុជា មានអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុប ១១០៦៣នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៧២៧០នាក់ អ្នកជាសះស្បើយ ៣៧០៤នាក់ និងអ្នកស្លាប់ដោយសារវីរុសនេះ មានចំនួន៨២នាក់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ វីរុសកូវីដ១៩ កំពុងវាយលុកសឹងគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ក្នុងនោះមានតែខេត្ត មួយប៉ុណ្ណោះ ដែលមិនទាន់ទទួលរងការការវាយលុកពីវីរុសកូវីដ១៩ គឺខេត្តស្ទឹងត្រែង។

មកទល់ពេលនេះ ខេត្តស្ទឹងត្រែងមិនទាន់មានករណីវិជ្ជមានកូវីដ១៩ណាមួយនៅឡើយទេ តែយ៉ាងណា អាជ្ញាធរនៃខេត្តនេះ បានប្រឹងប្រែងជាខ្លាំងដោយបានដាក់ចេញនូវវិធានការរាំងខ្ទប់ និងរឹតបន្តឹងការធ្វើដំណើរចេញចូលខេត្ត បិទកន្លែងកម្សាន្ត ក៏ដូចជារមណីដ្ឋានទេសចរណ៍ បិទសកម្មភាពលក់ដូរជាដើម ដើម្បីចូលរួមទប់ស្កាត់និងកាត់ផ្តាច់ខ្សែនៃការចម្លងវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា៕

https://s9.kh1.co/__image/w=650,h=365,q=100/4d/4d9db53ac65bdd0309e0ed9ab795b206e6b0385d.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T