ច្បាស់ការហើយ! លទ្ធផលតេស្តពី វិទ្យាសា្ថនប៉ាស្ទ័រ បានបញ្ជាក់ថា កម្មករក្នុងខេត្តកណ្តាល ទាំង ២៣២នាក់ ពិតជា...

//s9.kh1.co/d3/d329434ba1f6044a4bbdc53e183e45c5441b4e2c.jpg
សង្គម

 ២៧-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ពេលនេះ ប្រាកដ១០០% ហើយថា កម្មករ កម្មការិនី ទាំង ២៣២នាក់ ក្នុងរោងចក្រ ខេត្តកណ្តាល ពិតជា ឆ្លងជំងឺកូវីដ១៩ ប្រាកដមែន

ខេត្តកណ្តាល ៖ កាលពីយប់អាធ្រាតថ្ងៃទី ២៧ មេសា ២០២១ ថ្មីៗនេះ អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានទទួលលទ្ធផលតេស្តកូវីដ១៩ ពីវិទ្យាស្ថានប៉ាស្ទ័រ ដែលបង្ហាញថា កម្មករ កម្មការិនីទាំង ក្នុង រោងចក្រស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) មានទីតាំងស្ថិតនៅ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ទាំំង ២៣២នាក់ ពិតជា វិជ្ជមានកូវីដ ប្រាកដមែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា តាមតេស្តល្បឿនលឿន កាលពីថ្ងៃទី ២៤ មេសា កន្លងទៅនេះ បានបញ្ជាក់ថា វិជ្ជមានម្តងរួចហើយ តែដើម្បីឲ្យកាន់តែច្បាស់លាស់ ត្រូវរងចាំពី មន្ទីរពិសោធន៍ នៅវិទ្យាស្ថានប៉ាស្ទ័រ សិន។ គ្រាន់តែទទួលដំណឹងភ្លាម លោកអភិបាលខេត្ត បានកោះហៅ មន្ត្រីពាកព័ន្ធ បើកអង្គប្រជុំទាំងវេលា ម៉ោង២ទៀបភ្លឺ ក្នុងសាលាស្រុកអង្គស្នួល ដើម្បីពិគ្រោះ រកមធ្យោបាយ កំណត់មុខសញ្ញាអ្នកពាក់ព័ន្ធដោយប្រយោល និងផ្ទាល់ យកមកពិនិត្យសំណាក ឲ្យទាន់ពេលវេលា។

គួរបន្ថែមថា រោងចក្រដែលពាក់ព័ន្ធនោះគឺមានចំនួន ៦ មានកម្មករ កម្មការិនី ខ្ទង់ម៉ឺននាក់ឯណោះ ខណៈដែល ក្នុងស្រុកស្នួលទាំងអស់ មានរោងចក្រ ចំនួន ១១៦រោងចក្រ និងកម្មករ កម្មការិនីធ្វើការ រហូតដល់ទៅ ៦ម៉ឺននាក់ ដែលស្ថិតក្នុងភាព ប្រុងប្រយ័ត្នខ្ពស់បំផុត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ FN

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T