ស្ងាត់ៗ! ស្វែង សុជាតា ប្រកាសលក់ផ្ទះ ជាបន្ទាន់ ព្រោះរដូវកាលកូវីដ រស់គ្មានចំណូល

//s9.kh1.co/08/08cd46bdd46895c80028c781795cccb80797705a.jpg
តារា & កម្សាន្ដ

 ២៧-មេសា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

ស្ងាត់ៗ ស្វែង សុជាតា បានលាតត្រដាង ថាខ្លួន បានសម្រេចចិត្ត ដាក់ផ្ទះមួយខ្នង លក់ជាបន្ទាន់ ដោយសារតែ កូវីដរស់គ្មាន ចំណូល

រាជធានីភ្នំពេញ ៖ ដោយសារតែ ការរីករាលដាលនៃជំងឺកូវីដ កាន់តែធំឡើងៗនោះ រាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ទីក្រុង ដែលធ្វើឲ្យអាជីវកម្ម ឫការងារ ជាច្រើន ត្រូវបានផ្អាកដំណើរការ មិនតែប៉ុណ្ណោះ ស្ថានភាពនៃ ការរាតត្បាតនៃ ជំងឺកូវីដ១៩ ក្នុងវិស័យសិល្បៈ ក៏មិនសូវល្អប៉ុន្មានដែរ ព្រោះ មួយរយៈធំចុងក្រោយនោះ គឺតារាខ្មែរជាច្រើនរូប ត្រូវបានប្រកាសវិជ្ជមានកូវីដ ជាបន្តបន្ទាប់ រីឯប៉ុន្មានថ្ងៃមុននេះ សិល្បករជើងចាស់ខ្មែរ លោក ម៉ៅ អាយុទ្ធ ក៏ត្រូវបានប្រកាសទទួល មរណភាពព្រោះ ជំងឺកូវីដ១៩ ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ តារាស្រី ស្វែង​ សុជាតា ក៏បានជួបភាពលំបាក ផងដែរ ខណៈពេល ការងារសិល្បៈជាច្រើន ត្រូវបានផ្អាកបែបនេះ ជាមួយគ្នានោះ តារាស្រីរូបនេះ បានបង្ហើបប្រាប់ថា ខ្លួនត្រូវបង្ខំចិត្ត ដាក់ផ្ទះមួយខ្នង លក់ជាបន្ទាន់ ដោយសារតែ រស់គ្មានប្រាក់ចំណូល។

គួរបញ្ជាក់ផងដែរថា តារាស្រីជើងចាស់រូបនេះ បានបន្តទៀតថា ខ្លួនត្រូវប្រកាសលក់នេះ ដើម្បីប្រមូលថវិកា មកជ្រោងនូវគ្រោងរបស់ ការធ្វើជំនួយរបស់ខ្លួន ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ ខ្លួនក៏មិនបាន ទទួលប្រាក់ចំណូលសូម្បីតែបន្តិចសោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   តារាស្រី ស្វែង​ សុជាតា
   តារាស្រី ស្វែង​ សុជាតា
   តារាស្រី ស្វែង​ សុជាតា
   តារាស្រី ស្វែង​ សុជាតា
   តារាស្រី ស្វែង​ សុជាតា
   តារាស្រី ស្វែង​ សុជាតា
   តារាស្រី ស្វែង​ សុជាតា
   តារាស្រី ស្វែង​ សុជាតា
   តារាស្រី ស្វែង​ សុជាតា
   តារាស្រី ស្វែង​ សុជាតា
   តារាស្រី ស្វែង​ សុជាតា
   តារាស្រី ស្វែង​ សុជាតា
ស្វែង សុជាតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T