កម្សាន្ត៖ វាពិតជារឿងមួយគួរឱ្យអាសូរ ដែលសមាជិកគ្រួសាររបស់តារាកំប្លែង យ៉េយ៉េ ចំនួន ១៨នាក់ផ្សេងទៀត បានឆ្លងវីរុសកូវីដ១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ តារាកំប្លែង យ៉េយ៉េ ក៏បានឱ្យដឹងនៅលើបណ្តាញសង្គមថា បងប្អូនរបស់នាងចំនួន៣គ្រួសារសរុបចំនួន ១៨នាក់ បានឆ្លងវីរុសកូវីដ១៩ ហើយបច្ចុប្បន្ននេះ ពួកគាត់កំពុងតែសម្រាកព្យាបាលនៅកន្លែងផ្សេងៗគ្នា ចំណែកឯរូបនាង ក៏កំពុងព្យាបាលជំងឺដ៏កាចសាហាវនេះផងដែរ។
ជាមួយគ្នានោះដែរ យ៉េយ៉េ ក៏បានពោលនៅលើបណ្តាញសង្គមហ្វេសប៊ុកបែបដូច្នេះថា៖
វាជារឿងមួយនិកស្មានមិនដល់សម្រាប់ក្រុមគ្រួសារខ្ញុំ មនុស្សខ្ញុំចូលចិត្តធ្វើបុណ្យ ជួយគេ ទាំងខ្លួនជាមនុស្សក្រ ចុះហេតុអីបុណ្យដែលខ្ញុំធ្វើមិនជួយកាបន់ផ្សងរបស់ខ្ញុំវិញខ្លះ បងខ្ញុំ2គ្រួសារ6នាក់ ត្រូវសម្រាកព្យាបាល នៅកោះពេជ្រ មួយគ្រួសារទៀត៤នាក់សម្រាក់ព្យាបាលនៅសាលាជំពូវន្ដ មួយគ្រួសារទៀត៤នាក់នៅបូរីពិភពថ្មីសែនសុខ ឣ្នកផ្ទះខ្ញុំ៤នាក់ទៀត ហេតុឣី។ ស៊ូៗទាំងឣស់គ្នាឆាប់បានត្រលប់មកផ្ទះយើងរៀងៗខ្លួនវិញណា បញ្ជាក់ខ្ញុំមិនដែលបាន ទៅជួបពួកគាត់ទេគាត់ឆ្លងមកពីឣ្នកក្នុងភូមិ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖




