វីរបុរសមានពិត! Tom Cruise ជួយសង្គ្រោះ Cameraman ម្នាក់ពីគ្រោះថ្នាក់ក្នុងកំឡុងពេលថតរឿង Mission: Impossible

//s9.kh1.co/16/16230d2a27de5bd26f47df4f18903e648ac6252e.png
តារា & កម្សាន្ដ

 ២៨-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Tom Cruise បានជួយសង្គ្រោះ Cameraman ពីការធ្លាក់ពីលើរថភ្លើងដែលកំពុងតែបរ កំឡុងពេលថតរឿងថ្មី

បរទេស៖ លោកអ្នកប្រិយមិត្តប្រាកដជាបានស្គាល់មកហើយនូវតារាសម្ដែងដ៏ល្បីឈ្មោះទូទាំងពិភពលោកគឺតារាសម្ដែងដែលមានវ័យ ៥៨ឆ្នាំលោក Tom Cruise ដែលមានស្នាដៃផលិតក៏ដូចជាសម្ដែងនៅខ្សែភាពយន្តល្បីៗជាច្រើនតាំងពីឆ្នាំ ១៩៨១ មកម្ល៉េះជាពិសេសគឺភាពយន្តបែប Sequel រឿង Mission: Impossible ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបលោក Tom Cruise 
រូបលោក Tom Cruise 
Mission Impossible ទាំង ៦ វគ្ក
Mission Impossible ទាំង ៦ វគ្ក

យ៉ាងណាមិញ នាពេលថ្មីៗនេះតារាសម្ដែងលោកលោក Tom Cruise បានបង្ហាញថាវីរបុរសមិនមានតែក្នុងសកម្មភាពដែលមានតែនៅលើកញ្ចក់រោងភាពយន្តរឺ Smart Device ផ្សេងៗ នោះទេពោលគឺគាត់រហ័សរហួនបានជួយដល់អ្នកថតរូប (Cameraman) ម្នាក់ពីការរបូតជើងស្ទើរតែធ្លាក់ពីលើរថភ្លើងដែលកំពុងបរទៅមុខទៅហើយ ក្នុងកំឡុងពេលថតរឿង Mission: Impossible 7 នេះនៅឯផ្លូវដែក Yorkshire Moors ខាងជើង នៅ​ថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ កន្លងផុតទៅនេះ។

រូបភាពក្រៅឆាកដែលលោកជួយសង្គ្រោះ Cameraman នោះ
រូបភាពក្រៅឆាកដែលលោកជួយសង្គ្រោះ Cameraman នោះ
រូបភាពក្រៅឆាកដែលលោកជួយសង្គ្រោះ Cameraman នោះ
រូបភាពក្រៅឆាកដែលលោកជួយសង្គ្រោះ Cameraman នោះ

បើយោងតាមសារព័ត៌មាន Dailymail UK បានឱ្យដឹងថាកំឡុងពេលថតនោះ Cameraman រូបនោះជាមួយនឹងលោក Tom Cruise បានពាក់ខ្សែពួរដើម្បីភ្ជាប់ពួកគេពីការភ្លាត់ធ្លាក់មានគ្រោះថ្នាក់ផ្សេងៗជាដើមដែលពេលនោះដោយសារតែខ្សែពួរនេះទើបធ្វើឱ្យលោក Tom Cruise ប្រទះដឹងថាអ្នកថតរូបនឹងមានបញ្ហាជាមិនខាន ក៏តារាសម្ដែងវ័យ ៥៨ឆ្នាំរូបនេះចាប់ទាញបុរសដែលជា Cameraman នោះភ្លាមៗយ៉ាងខ្លាំងដើម្បីចាប់គាត់កុំឱ្យធ្លាក់ពីរថភ្លើងដែលកំពុងធ្វើដំណើរនេះ បន្ទាប់មកទៀតលោកក៏ទាញបុរសជា Cameraman នោះឡើងមកលើវិញដោយមានសុវត្ថិភាព៕

រូបភាពក្រៅឆាក
រូបភាពក្រៅឆាក
រូបភាពក្រៅឆាក
រូបភាពក្រៅឆាក
រូបភាពក្រៅឆាក
រូបភាពក្រៅឆាក
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T