រឿងពិត ៥យ៉ាងរបស់តារាថៃស្រី Taew Natapohn ដែលអ្នកគាំទ្រមិនធ្លាប់បានដឹង

//s9.kh1.co/65/6574806b58537e38a001faa546fd69ce031e3caf.jpg
តារា & កម្សាន្ដ

 ២៧-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

រឿងពិត ៥យ៉ាងរបស់តារាថៃស្រី នាង Taew Natapohn ដែលអ្នកគាំទ្រមិនដែលដឹង

ថៃ៖ នៅពីក្រោយភាពល្បីល្បាញជីវិតនៃការតស៊ូ ឬរឿងមួយចំនួនអ្នកសិល្បៈភាគច្រើនពុំដែលនឹងបង្ហើបឲ្យអ្នកគាំទ្រដឹងពីខ្សែរជីវិតរបស់ពួកគេនោះឡើយ ជាក់ស្ដែងដូចជាតារាសម្ដែងនាង Taew Natapohn ជាដើម។ ថ្វីបើជាតារាជួរមុខប្រចាំប្រទេសថៃក៏ពិតមែន តែខ្សែជីវិតនាងហាក់មានការតស៊ូជម្នះខ្លាំងណាស់ ទ្រាំអាចឈរជើងបានមកដល់សព្វថ្ងៃ ហើយជោគជ័យខ្លាំងលើវិស័យជាតារាសម្ដែងបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃនេះយើងនឹងលើកយកខ្សែជីវិតពិតរបស់ Taew Natapohn មកបកស្រាយជូនប្រិយមិត្តដើម្បីឲ្យអស់ចម្ងល់ ដើម្បីឲ្យកាន់តែជាក់ច្បាស់តោះទៅតាមដានទាំងអស់គ្នា៖

  1. Natapohn Tameeruk គឺជាឈ្មោះពិតរបស់នាង។
  2. កញ្ញាកើតនៅ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នា១៩៨៩ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
  3. ថ្វីបើរវល់ជាមួយអាជីពជាតារាសម្ដែងក្ដីតែ Natapohn Tameeruk បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្ម ពីសាកលវិទ្យាល័យ Chulalongkorn។
  4. ថ្វីបើបរាជ័យជាមួយស្នេហាគ្រាដំបូងជាមួយលោក​​ Ton Arch ក្ដីតែនាងក៏បាន​រក​ឃើញស្នេហ៍ពិតមួយទៀតជាមួយនឹង​សេដ្ឋីអ្នកជំនួញវ័យក្មេង ស្ថិតក្នុងវណ្ណៈបុរសហាយសូ មានឈ្មោះថា Pranai Phornprapha។
  5. ភាពល្បីល្បាញរបស់នាងក្រោយសម្ដែងរឿង “Nakee” ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះនាងល្បីខ្លាំងឡើងៗ៕
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T