អាជ្ញាធរខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានកូវីដ២នាក់ គេចពីភ្នំពេញទៅកំពង់ធំ ជាប្តីប្រពន្ធធ្វើការ និង រស់នៅភ្នំពេញ

//s9.kh1.co/34/34c55008575a5e3dd4e3e3db316a240500c5d540.jpg
សង្គម

 ២៦-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

អាជ្ញាធរខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានកូវីដ ២នាក់ គេចពីភ្នំពេញទៅកំពង់ធំ ជាប្តីប្រពន្ធធ្វើការ និង រស់នៅភ្នំពេញ

រដ្ឋបាលខេត្តកំពង់ធំ៖ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ រដ្ឋបាលខេត្តកំពង់ធំនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា អាជ្ញាធរខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ០២ករណី នៅភូមិព្រៃវែង ឃុំទ្រៀល ស្រុកតាំងគោក ដែលមានឈ្មោះដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.​ឈ្មោះ ឌឹម សុឃឿន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី

២.ឈ្មោះ សួន ឡៃហួរ ភេទស្រី អាយុ ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រឌីឡាក់

ចំពោះករណីនេះដែរ រដ្ឋបាលខេត្តកំពង់ធំស្រាវជ្រាវរកឃើញថា បុគ្គលទាំងពីរនេះ ជាប្តីប្រពន្ធរស់នៅក្នុងបន្ទប់ជួលនៅភ្នំពេញ។ យោងតាមបញ្ជាក់នៅសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងទៀតថា​ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ពួកគាត់បានជិះម៉ូតូកង់បីផ្ទាល់ខ្លួន ត្រឡប់មកស្រុកកំណើតដោយមិនបានឈប់សម្រាកតាមផ្លូវនោះទេ លុះមកដល់ប៉ុស្តិ៍ត្រួតពិនិត្យព្រំប្រទល់កំពង់ធំ កំពង់ចាម ពួកគាត់បានគេចពីប៉ុស្តិ៍ត្រួតពិនិត្យដោយគេចទៅតាមផ្លូវទឹកឆា (ច្រករណ្តៅ) ហើយបានទៅដល់ផ្ទះនៅម៉ោង៩ព្រឹក។

ពេលទៅដល់ផ្ទះ ពួកគាត់មិនបានប្រាស្រ័យទាក់ទងជាមួយអ្នកណាទេ ក្រៅពីគ្រួសារចំនួន​ ០៦នាក់ ដោយសារតែពួកគាត់ត្រូវអាជ្ញាធរឃុំធ្វើការវាស់កម្តៅ និង ចាត់ឱ្យពួកគាត់ធ្វ់ចត្តាឡីស័កនៅផ្ទះដោយខ្លួនឯងភ្លាមៗ ហើយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានបញ្ជូនទៅមណ្ឌលចត្តាឡីស័កវិទ្យាល័យទ្រៀល។

ក្នុងអំឡុងពេលនៃការធ្វើចត្តឡីស័ក អ្នកទាំងពីរពុំមានរោគសញ្ញាសង្ស័យនោះទេ ទើបនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យយកសំណាកនោវិទ្យាស្ថានសុខភាពសាធារណៈ និង ទទួលបានលទ្ធផលថាវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៥ ខែមេសានេះ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និង រហ័ស សូមចុច៖ https://t.me/khmerload

https://s9.kh1.co/__image/w=650,h=920,q=100/cb/cbb4c561b9cfe933940c3e050eb061cb7c36507c.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T