ចាប់យប់ ជាប់ព្រឹក! មនុស្ស៣នាក់ ត្រូវសម្រេច ដាក់ពន្ធធនាគារ បណ្តោះអាសន្ន ក្រោយចោទប្រកាន់ពីបទ...

//s9.kh1.co/17/17ec0e8462aa78d585f80c02b41a02baaddcf9a2.jpg
សង្គម

 ២៦-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ចាប់ មិនទាន់បាន១ថ្ងៃពេញផង សាលាដំបូងខេត្តកណ្តាល សម្រេចឲ្យជាប់ពន្ធ ធនាគារបណ្តោះអាសន្ន ព្រោះប្រឆាំង វិធានការរដ្ឋបាល

កណ្តាល ៖ កាលពីថ្ងៃទី ២៥ មេសា ២០២១ មន្ត្រីយោធា​នៅនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ​ ព្រមទាំងមិត្តភក្តី ត្រូវបានតុលាការ សម្រេចឲ្យជាប់ពន្ធធនាគារ ជាបណ្តោះអាសន្ន ក្រោយត្រូវចោទប្រកាន់ ពីបទ មិនគោរពវិធានការរដ្ឋបាល ក្នុងមាត្រាទី ៤និង មាត្រាទី ១០ នៃច្បាប់ស្តីពីកូវីដ នេះតាមការបញ្ជាក់របស់ លោក ទិន សុចិត្រា អ្នកនាំពាក្យ អយ្យការអមសាលាដំបូង ខេត្តកណ្តាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កាលពីយប់ ថ្ងៃទី ២៤ មេសា ២០២១ នៅចំណុចផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនសង្ស័យទាំង៣ នាក់នេះ បានជិះរថយន្ត ក្នុងស្ថានភាពស្រវឹង មកដល់ចំណុច ដែលកម្លាំងចម្រុះកំពុងឈរយាម នៅទីតាំង ផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ គួរបន្ថែមថា ជនសង្ស័យទាំង៣នាក់នេះ មានឈ្មោះ ៈ

១.លោក គឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីយោធា នៅនាយកដ្ឋាន វិស្វកម្ម មានកំរិតជាតិ អាកុល ០.០៧៦មីលីត្រខ្យល់

២. ឈ្មោះ សាត សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ

៣.ឈ្មោះ ណី ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរគ្រូចិនសែ៕

ដេីម្បីទទួលបានព័ត៌មានរហ័សពីខ្មែរឡូត​ ៖ https://t.me/khmerload

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T