រកឃើញ អ្នកឆ្លងកូវីដ១២៦នាក់ ក្នុងក្រុងប៉ោយប៉ែត ក្រោយធ្វើតេស្តល្បឿនលឿន

//s9.kh1.co/d6/d6f2886671f353cea702d39e789dbe138126744e.jpg
សង្គម

 ២៥-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រោយរកឃើញវិជ្ជមាន លើបុរសជនជាតិ ឥណ្ឌូណេស៊ី១ករណី រួចមក ពេលនេះ អាជ្ញាធរបន្តរកឃើញ អ្នកឆ្លង ២១៦ករណីបន្ថែមទៀត

បន្ទាយមានជ័យ ៖ ថ្មីនេះៗ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយយកសំណាកទៅ ពិនិត្យដោយតេស្តល្បឿនលឿន Rapid Test រួចមក គឺរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ដល់ទៅ ១២៦នាក់ ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ប៉ុន្តែ នេះគ្រាន់ជាព័ត៌មានបឋមនៅឡើយ ដើម្បីជាផ្លូវការនោះ ត្រូវរងចាំលទ្ធផលពី វិទ្យាស្ថានប៉ាស្ទ័រសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា ការធ្វើតេស្តនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៥ មេសា ២០២១នេះ ដោយរកឃើញវិជ្ជមាន ១២៦នាក់ ដោយការធ្វើសំណាកដំបូង មានមនុស្សចំនួន ១២៧នាក់ វិជ្ជមាន ៦៣នាក់ និងលើកទី២​ មានមនុស្សចំនួន ៣៤៣នាក់ វិជ្ជមាន ៦៣នាក់ទៀត ដែលភាគច្រើន អ្នកឆ្លងជា ជនជាតិឥណ្ឌូណេស៊ី។

គួរបន្ថែមថា ករណីផ្ទុះឆ្លងជំងឺកូវីដ ក្នុងក្រុងប៉ោយប៉ែត ជាប់ព្រំប្រទល់ថៃនេះ ត្រូវបានកើតឡើង ដោយសារតែ ជនជាតិឥណ្ឌូណេស៊ីម្នាក់ ដែលស្នាក់នៅ ក្នុងបុរីដួង័ន្ទ ផ្ទះលេស ១៣៤B ស្ថិតនៅ ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុង ប៉ោយប៉ែត ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព

ប្រភព ៖ FN

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T