គូស្នេហ៍មួយគូ ស្រលាញ់តុក្កតាដូរ៉េម៉នតាំងពីខ្លួននៅក្មេង លុះដល់ថ្ងៃភ្ជាប់ពាក្យ តុបតែងឡើងពេញរោង

//s9.kh1.co/e8/e82824470ea32d97c0675533934aa7b623afb814.jpg
សង្គម

 ២៥-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គូស្នេហ៍មួយគូ នៅឯប្រទេសវៀតណាម បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅថ្មីៗនេះ។

វៀតណាម៖ គូស្នេហ៍មួយគូ នៅឯប្រទេសវៀតណាម បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅថ្មីៗនេះ បន្ទាប់ពីរូបភាពចំនួនប៉ុន្មានសន្លឹក ដែលបង្ហាញពីទិដ្ឋភាពនៃពិធីភ្ជាប់ពាក្យរបស់ពួកគេ ត្រូវបានថត និងយកទៅបង្ហោះចែកចាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Khanh Lam អាយុ២៨ឆ្នាំ និងលោក Xuan Khanh អាយុ២៩ឆ្នាំ គឺជាអ្នកគាំទ្រដ៏ងប់ងល់តាំងពីវ័យក្មេង របស់តុក្កតាដូរ៉េម៉ន (Doraemon) ហើយមុនពេលពិធីភ្ជាប់ពាក្យរៀបចំឡើង ពួកគេក៏មានគំនិតតុបតែងរោងដោយមានតុក្កតាដូរ៉េម៉នតែម្ដង។ ដំបូងឡើយពួកគេ គិតថាឪពុកម្ដាយទាំងសងខាង នឹងជំទាស់ ប៉ុន្ដែផ្ទុយទៅវិញ មិនមានការជំទាស់អ្វីទេ និងថែមទាំងមានការជំរុញបន្ថែមផងដែរ។ បន្ទាប់មក ពួកគេបានចំណាយពេលជាង៦ខែ ក្នុងការស្វែងរកគ្រឿងតុបតែងនានា រហូតដល់សម្រេចក្ដីស្រមៃ ដែលពិធីភ្ជាប់ពាក្យប្រព្រឹត្តទៅយ៉ាងរលូនកាលពីខែមុន។

ទន្ទឹមនឹងនេះ នាង Khanh Lam បានរៀបរាប់ដែរថា រូបនាងផ្ទាល់ពិតជាស្រលាញ់តុក្កតាដូរ៉េម៉នយ៉ាងខ្លាំង ដែលធ្វើឲ្យឪពុកម្ដាយ និងមិត្តភក្ដិ តែងតែទិញវត្ថុអនុស្សារីយ៍ទាក់ទងនឹងតុក្កតាដូរ៉េម៉នឲ្យនាង រាល់ពេលត្រលប់មកពីដំណើរកម្សាន្តវិញ។ ហើយជាការពិតទៅ ក្រុមគ្រួសារបស់នាង មានហាងសៀវភៅមួយ ដែលជាហេតុ ធ្វើឲ្យនាងចាប់អារម្មណ៍សៀវភៅនៃតុក្កតាដូរ៉េម៉ន តាំងពីវ័យក្មេងម៉្លេះ។

យ៉ាងណាមិញ ជុំវិញការរៀបចំតុបតែងពីធីភ្ជាប់ពាក្យខាងលើ មិនបានចំណាយប្រាក់ច្រើនឡើយ ហើយពួកគេទាំងពីរ នឹងរៀបអាពាហ៍ពិពាហ៍ក្នុងខែកក្កដាខាងមុខនេះ ដោយតុបតែងមានតុក្កតាដូរ៉េម៉នទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

  នាង Khanh Lam និងគូដណ្ដឹង
  នាង Khanh Lam និងគូដណ្ដឹង
នាង Khanh Lam 
នាង Khanh Lam 
នាង Khanh Lam 
នាង Khanh Lam 
នាង Khanh Lam និងមិត្តភក្ដិ 
នាង Khanh Lam និងមិត្តភក្ដិ 
ទិដ្ឋភាពក្នុងថ្ងៃភ្ជាប់ពាក្យ
ទិដ្ឋភាពក្នុងថ្ងៃភ្ជាប់ពាក្យ
ទិដ្ឋភាពក្នុងថ្ងៃភ្ជាប់ពាក្យ
ទិដ្ឋភាពក្នុងថ្ងៃភ្ជាប់ពាក្យ
ទិដ្ឋភាពក្នុងថ្ងៃភ្ជាប់ពាក្យ
ទិដ្ឋភាពក្នុងថ្ងៃភ្ជាប់ពាក្យ
ទិដ្ឋភាពក្នុងថ្ងៃភ្ជាប់ពាក្យ
ទិដ្ឋភាពក្នុងថ្ងៃភ្ជាប់ពាក្យ
ទិដ្ឋភាពក្នុងថ្ងៃភ្ជាប់ពាក្យ
ទិដ្ឋភាពក្នុងថ្ងៃភ្ជាប់ពាក្យ
ទិដ្ឋភាពក្នុងថ្ងៃភ្ជាប់ពាក្យ
ទិដ្ឋភាពក្នុងថ្ងៃភ្ជាប់ពាក្យ
ទិដ្ឋភាពក្នុងថ្ងៃភ្ជាប់ពាក្យ
ទិដ្ឋភាពក្នុងថ្ងៃភ្ជាប់ពាក្យ
ទិដ្ឋភាពក្នុងថ្ងៃភ្ជាប់ពាក្យ
ទិដ្ឋភាពក្នុងថ្ងៃភ្ជាប់ពាក្យ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T