ចេះនោះចេះ! សុនកមួយក្បាល ពេលឃើញបុគ្គលិកក្នុងហាងដួលសន្លប់ ស្រាប់តែទៅធ្វើរឿងមួយ ដើម្បីជួយសង្គ្រោះ (មានវីដេអូ)

//s9.kh1.co/11/11fa91787c2689f0950d07ddd2593297b802c8a1.jpg
សង្គម

 ២៣-មេសា-២០២១ ១១ព្រឹក · ៤ ឆ្នាំមុន

មានសុនកដ៏ឆ្លាតវៃមួយក្បាល បានជួយសង្គ្រោះបុគ្គលិកស្រីម្នាក់ទាន់ពេលវេលាផងដែរ។

ចិន៖ ជាការពិតណាស់ សុនក គឺជាសត្វចិញ្ចឹមមួយប្រភេទ ក្នុងចំណោមសត្វចិញ្ចឹមជាច្រើនផ្សេងទៀត ដែលមានភាពឆ្លាតវៃ និងស្មោះត្រង់ចំពោះម្ចាស់បំផុត ហើយវាប្រៀបបីដូចជាសមាជិកម្នាក់នៅក្នុងគ្រួសារអីចឹងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងនាពេលថ្មីៗនេះ មានសុនកដ៏ឆ្លាតវៃមួយក្បាល បានជួយសង្គ្រោះបុគ្គលិកស្រីម្នាក់ទាន់ពេលវេលាផងដែរ ដោយហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅក្នុងហាងលក់សត្វចិញ្ចឹមមួយកន្លែង ស្ថិតក្នុងទីក្រុងហាប៊ីន ភាគខាងជើងឈាងខាងកើតខេត្ដហៃឡុងជាំង ប្រទេសចិន។

តាមរយៈឃ្លីបវីដេអូថតដោយកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញថា មុនពេលកើតហេតុខណៈបុគ្គលិកដែលមិនត្រូវបានគេបញ្ចេញអត្ដសញ្ញាណរូបនោះកំពុងធ្វើការសុខៗ នាងស្រាប់តែមានអាការវិលមុខ​ ទន់ជើង ហើយដួលសន្លប់នៅលើឥដ្ឋមួយរំពេច ស្របពេលដែលសុនក២ក្បាល កំពុងតែដើរហាត់ប្រាណលើម៉ាស៊ីន។ តែក្រោយឃើញដូច្នេះ សុនកមួយក្បាល បានដើរសំដៅមកជិតស្ត្រីនោះ ហើយភ្លាមៗនោះដែរ វាហាក់ដឹងថាមានអ្វីមិនប្រក្រតី ដោយបានព្យាយាមប្រើក្រញាំរបស់វា ដើម្បីធ្វើឲ្យនាងដឹងខ្លួនផងដែរ។

ទោះជាយ៉ាងណា ក្រោយមិនអាចជួយឲ្យដឹងខ្លួន វាក៏បានទៅបើកទ្វារហាង ហើយដើរចេញទៅក្រៅដើម្បីស្វែងរកអ្នកជួយ ​ហើយវាបានត្រលប់មកវិញជាមួយបុរសម្នាក់នាមត្រកូលថា យូ ដែលជាម្ចាស់ហាង រួចលោកក៏បាននាំនាងទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្ដង។  ហើយនាងត្រូវបានពិនិត្យឃើញថា ខ្វះជាតិស្ករក្នុងឈាម ជាហេតុបណ្ដាលឲ្យដួលសន្លប់បែបនេះ។

ដោយឡែក បើតាមលោក យូ បានឲ្យដឹងដែរថា សុនកដ៏ឆ្លាតវៃរបស់គាត់មួយក្បាលនេះមានអាយុជាង៥ឆ្នាំហើយ និងយល់ពាក្យសម្ដីមនុស្សជាច្រើន ហើយវាក៏បានរៀនពីរបៀបបើកទ្វារផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

រូបថតពីកាមេរ៉ាសុវត្ថិភាព
រូបថតពីកាមេរ៉ាសុវត្ថិភាព
រូបថតពីកាមេរ៉ាសុវត្ថិភាព
រូបថតពីកាមេរ៉ាសុវត្ថិភាព
រូបថតពីកាមេរ៉ាសុវត្ថិភាព
រូបថតពីកាមេរ៉ាសុវត្ថិភាព
រូបថតពីកាមេរ៉ាសុវត្ថិភាព
រូបថតពីកាមេរ៉ាសុវត្ថិភាព
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៧ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T