បុរសបរទេស ច្នៃរថយន្ដពាក់កណ្ដាល ម៉ូតូពាក់កណ្ដាល ធ្វើជាយានជំនិះ (មានវីដេអូ)

//s9.kh1.co/e1/e16c1e4867cace449ac9b8ed8d98f25f80611579.jpg
សង្គម

 ២៣-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បុរសបរទេសម្នាក់ បានធ្វើដំណើរដោយយានជំនិះ ដ៏ប្លែកមួយគ្រឿង ពាក់កណ្ដាលរថយន្ដ និងពាក់កណ្ដាលម៉ូតូ ក្នុងប្រទេសហ្វីលីពីន។

ហ្វីលីពីន៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការភ្ញាក់ផ្អើល ជុំវិញវីដេអូឃ្លីបមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព បុរសបរទេសម្នាក់ ធ្វើដំណើរដោយយានជំនិះ ដ៏ប្លែកមួយគ្រឿង ពាក់កណ្ដាលរថយន្ដ និងពាក់កណ្ដាលម៉ូតូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មមានបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងនៅលើដងផ្លូវមួយកន្លែង ក្នុងទីក្រុង Angeles នៃប្រទេសហ្វីលីពីន ហើយយកទៅចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង តាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា ផ្នែកខាងមុខនៃយានជំនិះនេះ គឺជារថយន្ដ ដែលអាចផ្ទុកមនុស្សចំនួនពីរនាក់ ដែលរាប់បញ្ចូលទាំងអ្នកបើក និងផ្នែកខាងក្រោយគឺជាម៉ូតូ ដែលអាចឲ្យមនុស្សម្នាក់អង្គុយបានផងដែរ។

យ៉ាងណាមិញ បើយោងតាមសម្ដីរបស់បុរសម្នាក់ បានឲ្យដឹងដែរថា យានជំនិះខាងលើ ត្រូវបានច្នៃដោយលោក Mike Smith ដែលជាមនុស្សម្នាក់ ចូលចិត្តតុបតែង ច្នៃប្រឌិតរថយន្ដឲ្យចេញជារូបរាងប្លែក និងមើលទៅគួរឲ្យចាប់អារម្មណ៍៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T