រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទខ្ទប់ភូមិសាស្រ្តក្រុងព្រះសីហនុ រយៈពេល ១៤ថ្ងៃ

//s9.kh1.co/e5/e5b28d0cb4d2d4565c201c2b466af7ceb10d3dd7.jpg
សង្គម

 ២៣-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នៅព្រឹកថ្ងៃទី២៣ ខែមេសា រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទខ្ទប់ភូមិសាស្រ្ដក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ សម្រាប់រយៈពេល​ ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី ២៣ ខែមេសា រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១

ព្រះសីហនុ៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែមេសា បានឱ្យដឹងថា រដ្ឋបាលខេត្តសម្រេចបិទខ្ទប់ ភូមិសាស្រ្ដក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ សម្រាប់រយៈពេល​ ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី ២៣ ខែមេសា រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីសម្រេចនេះ ធ្វើឡើង គឺដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្ដដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។ អាស្រ័យហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមប្រការដែលបានចែងក្នុងសេចក្ដីប្រកាសនេះ បើមិនដូច្នោះទេ បុគ្គល ដែលមិនគោរពតាមច្បាប់វិធានការការពារនៃវីរុសកូវីដ១៩ នឹងត្រូវទទួលទោស៕

សូមអានសេចក្ដីលម្អិតរបស់រដ្ឋបាលខេត្តព្រះសីហនុខាងក្រោម៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T